ព័ត៌មានទាន់ហេតុការណ៍៖

ទាហានថៃបិទច្រកមិនឲ្យរថយន្តតាក់ស៊ីខ្មែរចូលទឹកដីថៃដឹកភ្ញៀវដោយចោទថារថយន្តទាំងនេះលួចដឹកមនុស្សឆ្លងដែននិងឈើគ្រញូង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៨នៅវេលាម៉ោង៧និង៣០នាទី​ភាគីថៃបានបិទមិនឱ្យរថយន្តតាក់ស៊ីខ្មែរដែលធ្លាប់ដឹកភ្ញៀវចូលទៅប្រទេស​ថៃតាមទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆង​ចមដោយមូល ហេតុភាគីថៃបានចោទ​ប្រកាន់ថា រថយន្ត តាក់ស៊ីដឹកភ្ញៀវទាំង​នោះបានលួចដឹក មនុស្សឆ្លងដែនខុស​ច្បាប់បន្លំជាមួយអ្នក ជំងឺទៅព្យាបាល​ជំងឺនៅប្រទេសថៃនិងបន្លំលួចដឹកឈើគ្រញូងពីប្រទេសថៃចូលមកប្រទេសកម្ពុជា ។

នៅវេលាម៉ោង៩និង២០នាទីថ្ងៃខែឆ្នាំដដែលក្រុមអ្នករត់តាក់ស៊ីខ្មែរ បានមក​ប្រមូល​ផ្តុំគ្នា នៅមុខច្រកទ្វារព្រំដែនអន្តរ ជាតិអូរស្មាច់ដើម្បីទប់ស្កាត់មិនឱ្យរថយន្តថៃឆ្លងដែនចូលមកកម្ពុជាដូចគ្នាដែលភាគី​ថៃបានបិទ។ បន្ទាប់មកអាជ្ញាធរមូលដ្ឋាន (សង្កាត់)បានជួយអន្តរាគមន៍ឲ្យ​រថយន្ត​ថៃចរាចរធម្មតាឡើងវិញ និងបានឱ្យអ្នករត់​តាក់ស៊ីមកជួបជុំគ្នានៅសាលាសង្កាត់អូរស្មាច់ដើម្បីដោះស្រាយតាមនីតិវិធី ៕ ប៉ែន នួន


ចែករំលែក៖