ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះរាជបន្ទូលជំរុញឲ្យព្រឹទ្ធសភារួមគ្នាធានា ផលប្រយោជន៍ជាតិ និងប្រជាជនបន្ទាប់ពីប្រជាជនផ្តល់ទំនុកចិត្តក្នុងនាមជាស្ថាប័ន កំពូលសម្រាប់ប្រទេសជាតិ។
ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់នៅក្នុង ពិធីបើកសម័យប្រជុំលើកដំបូង នាព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅវិមាន ព្រឹទ្ធសភា ព្រះករុណាអម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជបន្ទូលទៅកាន់សមាជិកសមាជិកា ព្រឹទ្ធសភានីតិកាលទី៤ទាំង៦២ រូបថា សមាជិកព្រឹទ្ធសភាទាំងអស់ត្រូវធានាការពារយុត្តិធម៌ និងគោរពសិទ្ធិមនុស្សដើម្បី បង្កើតឡើងនូវភាពសុខដុមរមនាយូរអង្វែង នៅក្នុងសង្គមជាតិ និងចាំបាច់ត្រូវតែរួម សាមគ្គីគ្នាជាធ្លុងមួយធានាការពារឯករាជ្យ ជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូល ទៀតថា ព្រឹទ្ធសភានីតិកាលទី៤ ត្រូវខិតខំ រួមចំណែកជំរុញឲ្យការអនុវត្តគោលនយោ បាយ វិមជ្ឈការ និងសហវិមជ្ឈការនៅ កម្ពុជាកាន់តែមានសន្ទុះរីកចម្រើនបន្ថែម ទៀត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ និងការគ្រប់គ្រងសេដ្ឋកិច្ច សង្គមវប្បធម៌របស់ជាតិប្រព្រឹត្តទៅដោយសមធម៌ មានតម្លាភាព និងគណនេយ្យភាព ក្នុងក្របខ័ណ្ឌអភិបាលកិច្ចល្អ និងនីតិរដ្ឋ ពិតប្រាកដ ។
ព្រះមហាក្សត្រ បានមានេះព្រះបន្ទូល បញ្ជាក់ថា “ព្រឹទ្ធសភាត្រូវធានាការពារនូវ យុត្តិធម៌ និងគោរពសិទ្ធិមនុស្សដើម្បីបង្កើតឡើងនូវភាពសុខដុមរមនាយូរអង្វែងនៅ ក្នុងសង្គមជាតិយើង។ យើងទាំងអស់គ្នាជា កូនចៅជំនាន់ក្រោយចាំបាច់ត្រូវតែរួម សាមគ្គីគ្នាជាធ្លុងមួយធានាការពារឯករាជ្យ ជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីអភិវឌ្ឍ ប្រទេសជាតិយើងឲ្យឈានឡើងដោយ ឆាប់រហ័ស និងដើរទាន់ប្រទេសនានានៅ លើសកលលោក” ។
សូមបញ្ជាក់ថា កិច្ចប្រជុំលើកដំបូង នៃ ព្រឹទ្ធសភា នឹងមានការជ្រើសរើសប្រធាន អនុប្រធានទីមួយ និងអនុប្រធានទី២នៃ ព្រឹទ្ធសភា ។
សម័យប្រជុំដំបូងក្រោមព្រះរាជវត្តមាន របស់ព្រះមហាក្សត្រព្រឹទ្ធបុរសម្នាក់ ដែល មានវ័យចាស់ជាងគេ គឺលោក ម៉ុម ជឹម ហ៊ុយ ត្រូវជ្រើសតាំងដឹកនាំសម័យប្រជុំ លើកដំបូងនេះ ដើម្បីការរៀបចំជ្រើសរើស ប្រធាននិងអនុប្រធានទាំង២របស់ព្រឹទ្ធ សភា។ ក្រោយការជ្រើសរើសរួចនៅវេលា រសៀលថ្ងៃដដែលសមាជិកព្រឹទ្ធសភាទាំង ៦២រូប នឹងត្រូវចូលស្បថនៅព្រះបរមរាជ វាំង។ សមាជិកព្រឹទ្ធសភាទាំង៦២រូប គឺរួម មានសមាជិក ព្រឹទ្ធសភាចំនួន៥៨រូបដែល បានជាប់ឆ្នោតតាមរយៈការជ្រើសតាំង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ពីររូប ជ្រើសតាំងដោយរដ្ឋសភា និង២រូបទៀតតែងតាំងដោយព្រះមហាក្សត្រ ។
បន្ទាប់ពីបោះឆ្នោតគាំទ្រសម្តេចសាយ ឈុំ ជាប្រធានព្រឹទ្ធសភា សម្រាប់អាណត្តិ ទី៤ នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០១៨ដែរនោះសមាជិក ព្រឹទ្ធ សភាទាំង៦២រូបក៏បានបន្តបោះឆ្នោតគាំទ្រ លោក នៃ ប៉េណា ឱ្យធ្វើអនុប្រធានទី១ និងលោក ទេព ងន ធ្វើជាអនុប្រធានទី២ ព្រឹទ្ធសភា ។
ការបើកសម័យប្រជុំលើកដំបូងនេះត្រូវ បានធ្វើឡើងក្រោមព្រះរាជាអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ហើយក៏មានការចូលរួមពីឥស្សរជនជាន់ខ្ពស់មកពីស្ថាប័នផ្សេងទៀតដូចជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតផងដែរ ។
បន្ទាប់ពីបោះឆ្នោតជ្រើសរើសក្បាល ម៉ាស៊ីនដឹកនាំរួចហើយ សម្តេច សាយ ឈុំ ក៏បានប្រកាសបិទបញ្ចប់កិច្ចប្រជុំលើកដំបូង នេះតែម្តង ៕ ហេង សូរិយា