ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តព្រះសីហនុបើកកិច្ចប្រជុំត្រួតពិនិត្យ និងបើកកញ្ចប់វត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម សាលដីកា និងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តចំនួន៥

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅសាលប្រជុំសាលាដំបូងខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំក្នុងការចូលរួមត្រួតពិនិត្យ និងបើកកញ្ចប់វត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម សាលដីកា និងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តចំនួន៥ នៃការចូលរួមចំនួន៦ខេត្តបានមកចូលរួម៖ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ។

ពិធីខាងលើបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ុក ម៉ានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងអញ្ជើញចូលរួមជាសមាជិ សមាជិការក្នុងកិច្ចប្រជុំមានអស់លោក លោកស្រីជាប្រធាន អនុប្រធានលេខាធិការរដ្ឋានសាលាដំបូងតាមចំនួនខេត្តខាងលើ លោក លោកស្រីជាប្រធាន អនុប្រធានសាលាដំបូង លោក លោកស្រីជាព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង កងរាជអាវុធហត្ថរួមជាមួយមន្ត្រីនគរបាលប្រឆាំងការជួញដូរគ្រឿងញៀន នៃចំនួនខេត្តខាងលើបានមកចូលរួមក្នុងការត្រួតពិនិត្យសោរ សៀលហិបវត្ថុតាងគ្រឿងញៀនផងដែរមុន និងឈានដល់ការដុតកំទេចចោល ។

នៅក្នុងរបាយការណ៍សំណើសុំដុតបំផ្លាញវត្ថុតាងគ្រឿងញៀនរបស់សាលាដំបូងខេត្តព្រះសីហនុទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ឲ្យដឹងពីសំណុំរឿងដែលពាក់ព័ន្ធទៅនឹងគ្រឿងញៀនរួមទាំងវត្ថុតាងដែលសមត្ថកិច្ចកងរាជអាវុធហត្ថ និងសមត្ថកិច្ចនគរបាលការរិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តព្រះសីហនុដកហូតបានបញ្ជូនមកសាលាដំបូងខេត្តព្រះសីហនុ នាពេលកន្លងមកមានដូច សំណុំរឿងដំណាក់កាលសុីបសួរមានចំនួន០៥សំណុំរឿង តំណាក់កាលត្រៀមជម្រះមានចំនួន៣២សំណុំរឿង តំណាក់កាលសាលក្រមស្ថារពរមានចំនួន១៥៨សំណុំរឿង សាលក្រមមិនស្ថារពរមានចំនួន០៩សំណុំរឿង ។

វត្ថុតាងគ្រឿងញៀនដែលដកហូតបាននៅខេត្តព្រះសីហនុមានដូចខាងក្រោម៖

១/មេតំហ្វេតាមុីនម៉ាទឹកកក(ici) មានទម្ងន់២៦.៣៤ក្រាម ។

២/មេតំហ្វេតាមុីន( WY) មានចំនួន២៧៤.៥គ្រាប់ ។

៣/កញ្ឆាក្រៀមមានចំនួន២.៩០គីឡូក្រាម ។

ដោយឡែកខេត្តដែលបានមកចូលរួមខាងលើក៏បាននាំមកនូវរបាយការណ៍អំពីសំណុំរឿង និងលទ្ធផលបង្ក្រាបបានយកមកបង្ហាញជូនគណ:អធិបតីនិងសមាជិក សមាជិការនៅក្នុងកិច្ចប្រជុំខាងលើនេះ ។

នៅក្នុងលិខិតសំណើសុំដុតបំផ្លាញវត្ថុតាងគ្រឿងញៀនរបស់សាលាដំបូងនៃខេត្តខាងលើបានឲ្យដឹងទៀតថា ចំពោះវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀនដែលសាលាដំបូងខេត្តទាំង០៥បានសុំការអនុញ្ញតិដុតបំផ្លាញចោលនេះ ក្រុមការងាររបស់ក្រសួងយុត្តិធម៌បានបន្តរៀបចំដុតបំផ្លាញចោលដើម្បីបញ្ចប់នៅផែនការស្តីពីយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ក្នុងតំណាក់កាលទីពីរដែលត្រូវធ្វើឡើងនៅខេត្តព្រះសីហនុនៅថ្ថៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅទីតាំងពហុកីឡាដ្ឋានក្នុងសង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានគណ:កម្មការ បង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់តាមច្រក៕ ឆ្លាម សមុទ្រ


ចែករំលែក៖