ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ ក្រៅពី​ពង្រាយ-ពង្រីក​ប៉ុស្តិ៍​អនាធិបតេយ្យ គឺ​កាង​រថយន្តដឹកឈើ

ចែករំលែក៖

ប្រភព​រាយការណ៍ថា មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ ដែល​ឈរជើង​នៅ​ចំណុច​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ អនាគត​ជា​នាយការិយាល័យ​ប្រឆាំង បទល្មើស សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ គឺជា​កាង​រថយន្តដឹកឈើ​ខុសច្បាប់​ចេញទៅ​ប្រទេសវៀតណាម គ្មាន​អ្នកណា​ហ៊ាន​ក្អក។

ប្រភព​ប្រាប់​បន្តថា មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ ក្រៅពី​ពង្រាយ​មន្ត្រី​ដាក់​ប៉ុស្តិ៍ជជុះ តាម​ដងផ្លូវ​នៅ​ឃុំ​ដា​ស្រុក​មេមត់ និង​មានអំណាច​ពង្រាយ-ពង្រីក កុងត្រូល​ចំនួន២ បន្ថែមទៀត​ទី១-ស្ថិតនៅ​គល់ស្ពាន​ជ្រាវ និង ទី២ស្ថិតនៅ​ច្រកចូល​ប៉ុស្តិ៍​ចាន់​មូល​មន្ត្រី​ប៉ូលិស​ដែល​ឈរជើង​នៅ​ប៉ុស្តិ៍​ជជុះ​របស់ នគរបាល​សេដ្ឋកិច្ច​ទាំងនោះ មាន​សិទ្ធិអំណាច បើករថយន្តប្រដេញ រថយន្តដឹក ទំនិញ និង​បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត មិនដែល​ក្រែង​ញញើត​អ្វី​ឡើយ ហើយ​បាន​ប្រើ​តួនាទី​ជា​ប៉ូលិស​កាង រថយន្ត​ដឹកឈើ​ប្រណិត​ខុសច្បាប់ ពី​ខេត្តកំពង់ចាម ដែល​ឈ្មួញ​ដឹក​ពី​ខេត្តព្រះវិហារ យកមក​ស្តុក​នៅ​ឃ្លាំង​ស្រុក​មេមត់​ឬ​ដឹក​បន្តទៅ​ប្រទេសវៀតណាម​តាម​ច្រក​ដូនរ​ត្ន័ គ្មាន​លោះ​យប់​ថ្ងៃ ៕

 


ចែករំលែក៖