ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបើកលឿនជ្រុលបុករថយន្ត Ranger ពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២៥៧ កែងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក RANGER ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2X 5976 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវកែងស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខរដ្ឋ 61.2-0135 ធ្វើដំណើតាមបណ្តោយផ្លូវលេខ២៥៧ ក្នុងទិសដៅពីជើងទៅត្បូង ហើយបានជ្រុលចង្កូតទៅបុកពីចំហៀងរថយន្ត RANGER ពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទ្វាខាងឆ្វេងយ៉ាងដំណំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញមកវាស់វែងយករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ