ភ្នំពេញ៖ ត្រឹមតែរយះពេលមិនបាន១០នាទីផងជនសង្ស័យចំនួន២ក្រុម បានធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រី២នាក់ផ្សេងគ្នា បានសម្រេចហើយគេចខ្លួនអស់ ។
ហេតុការណ៍នេះបាក់កើតឡើងកាលពីវេលាម៉ោង៨ និង២៥នាទីព្រឹក ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅតាមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីដែលត្រូងចិរឆក់កាបូបនោះទី១,ឈ្មោះ ស៊ឺ គីមហ៊ង អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិអូរតាសៀវ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ នៅក្នុងកាបូបរបស់នាងមានឯកសារសម្រាប់ដាក់ពាក្យធ្វើការ ទូរស័ព្ទសាមស៊ុង១គ្រឿង អាយផេតមីនី១គ្រឿង លុយចំនួន៥ពាន់បាត និង១០ម៉ឺនរៀល ។ ចំណែកស្ត្រីទី២,ឈ្មោះ ដួង ដាវី អាយុ៣២ឆ្នាំ មានទីកំនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ហើយនៅក្នុងកាបូបរបស់នាងមានទូរស័ព្ទ២គ្រឿង និងលុយជាង១០០ដុល្លារ ។
នាងរងគ្រោះទី១ បាននិយាយថា កាលពីថ្ងៃទី១ ខែឧសភា នាងបានធ្វើដំណើរចេញពីស្រុកកំណើតនៅខេត្តកំពង់ធំ មកស្នាក់នៅភ្នំពេញ១យប់ លុះព្រឹកឡើងថ្ងៃកើតហេតុនាងបានជិះម៉ូតូរ៉ឺម៉កកង់បី១គ្រឿងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចតាមមហាវិថីសហព័ន្ធរុស្ស៊ី ដើម្បីទៅដាក់ពាក្យធ្វើការងារនៅក្រុមហ៊ុនផលិតចំណីសត្វស៊ីភី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូឌូក១គ្រឿងទៅពីក្រោយធ្វើសកម្មភាពឆក់យកកាបូបនាងរួចគេចខ្លួនទៅបាត់តែម្ដង ។
ចំណែកស្រ្តីរងគ្រោះទី២ បាននិយាយថា ស្រ្តីរងគ្រោះម្នាក់ទៀតបាននិយាថា នៅមុនពេលកើតហេតុនាងបានជិះម៉ូតូរ៉ឺម៉កកង់បី១គ្រឿងចេញពីផ្សារស៊ិនជូរីផ្លាហ្សាស្ថិតនៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតដោយបានដាក់កាបូបនៅលើម៉ូតូកង់បីក្បែរខ្លួនលុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែក្រុមចោរខាងលើជិះម៉ូតូឌុបគ្នាទៅពីក្រោយឆក់យកកាបូបទាំងកម្រោលរួចគេចខ្លួនបាត់តែម្ដង ។
នគរបាលបាននិយាយថា ក្រោយពេលកើតហេតុស្រ្តីរងគ្រោះទាំង២នាក់បាននាំគ្នាទៅដាក់ពាក្យប្ដឹងសុំឲ្យជួយអន្តរាគមន៏ ហើយកម្លាំងនគរបាលប៉ុស្តិ៍ខាងលើ បានទទួលពាក្យបណ្ដឹងពីពួកនាងរួចរាល់ហើយ និងកំពុងស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យដែលជាចោរទាំង២នាក់នោះចាត់ការតាមច្បាប់ហើយ ៕ សុខាសែនជ័យ