ព័ត៌មានទាន់ហេតុការណ៍៖

ដើរឆ្លងផ្លូវត្រូវម៉ូតូបុកបណ្តាលឲ្យរងរបួស និងស្លាប់

ចែករំលែក៖

ប៉ោយប៉ែត៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៥និង៤០នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខមណ្ឌលសុខភាពប៉ោយប៉ែត ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានអ្នកថ្មើរជើងម្នាក់ឈ្មោះ ហង្ស យ៉ា ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរ សុំទាន រស់នៅបណ្តោះអាសន្នក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដើរឆ្លងផ្លូវ ពីជើងទៅត្បូង ស្រាប់តែមានម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D-3965 បើកបរដោយឈ្មោះ ឈន គា ភេទប្រុស អាយុ៤៣ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរគោលដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុ បានបុកថ្មើរជើងខាងលើគ្រោះថ្នាក់តែម្តង ។

សមត្ថកិច្ចបញ្ជាក់ថាបណ្តាលឲ្យ ១-ឈ្មោះ ហង្ស យ៉ា រងរបួសធ្ងន់លើក្បាល ហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។  ០២-ឈ្មោះ ឈន គា (រងរបួសក្បាល) ។

សាកសពត្រូវបញ្ជូនទៅកាន់ខេត្តព្រៃវែងដែលជាស្រុកកំណើតរបស់ជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖