ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្កួនបានហើយជនសង្ស័យ២នាក់ ដែលសម្លាប់ថៅកែ លក់គ្រឿងបន្លាស់ នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នង្នការនគរបាលខេត្តសៀមរាបបានអោយដឹងថា ជនដៃដល់ម្នាក់ និងអ្នកផ្ដល់គម្រោងម្នាក់ ពាក់ព័ន្ធ សម្លាប់ ថៅកែលក់គ្រឿងបន្លាស់ នៅក្រុងសៀមរាប កាលពីថ្ងៃ២៣ខែមេសា ឥឡូវនេះត្រូវបាននគរបាល ខេត្តសៀមរាប ចាប់បានហើយ។ពេលនេះ កំពុងសាកសួរដោយជនសង្ស័យរូបនេះ បានសារភាពថាពិតជាបានសម្លាប់ថៅកែលក់គ្រឿងបន្លាស់នោះមែនតែយ៉ាងណានោះ លោកមិនបានបញ្ជាក់លំអិតនោះទេ ដោយលោកថាកំពុងបន្តការសាកសួរ ឲ្យបានដិតដល់សិន។

សមត្ថកិច្ចមិនទាន់ បញ្ជាក់អំពីអត្តសញ្ញាណពិតប្រាកដឡើយ ពេលនេះកំពុងសាកសួរនៅស្នងការខេត្តសៀមរាប។បើតាមពត៌មាន ជនសង្ស័នេះត្រូវចាប់ខ្លួននៅយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយ នគរបាលខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនម្នាក់ដែលសមត្ថកិច្ចចាប់ខ្លួននាពេលកន្លងទៅមានឈ្មោះ ព្រហ្ម សុព្រឹក្ស ហៅ ថាន ភេទប្រុស អាយុ២៨ឆ្នាំ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នោះ ស្ថិតនៅចំណុចព្រៃគុយ ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប មិនមែនជាជនដៃដល់ពិតប្រាកដទេ គឺជននោះគ្រាន់តែ ជាសាក្សីតែប៉ុណ្ណោះ។

សូមរម្លឹកថា បុរសម្ចាស់អាជីវករលក់គ្រឿងបន្លាស់រថយន្តម្នាក់ ត្រូវឃាតករចាក់សម្លាប់ដោយកាំបិតចុងស្រួចនាអំឡុងម៉ោង២១ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ហើយទើបភ្ញាក់ផ្អើលនាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ដដែល។ ជនរងគ្រោះឈ្មោះ ពិត បារាំង អាយុ៤៥ឆ្នាំ រស់នៅផ្ទះកើតហេតុភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយពីធ្វើសកម្មភាពហើយ ជនដៃដល់បាន រត់គេចខ្លួនបាត់។ ជំហានដំបូងផងដែរ សមត្ថកិច្ចបានអះអាងថាជាករណីប្លន់ ហើយសម្លាប់។ទោះបីយ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងស្រាវជ្រាវក្នុងរង្វង់ករណីឃាតកម្មនេះ ព្រោះថាសមត្ថកិច្ចមិនទាន់ សន្និដ្ឋានច្បាស់លាស់ថាជាអំពើប្លន់ ឬជាគំនុំនោះទេ៕ ប៊ុនរិទ្ធី

ជនរងគ្រោះ


ចែករំលែក៖