ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិឡាវអាយុ៥០ឆ្នាំ ប្រចណ្ឌប្រពន្ធបញ្ចប់ជីវិតដោយចងក

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារបាន សម្រេចចិត្តធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង ដោយសារប្រចណ្ឌប្រពន្ធកាលពីព្រឹកថ្ងៃ សុក្រ ៥ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចមាត់បឹងលំប្រា ជិតវត្តភូមិថ្មី ស្ថិតនៅក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ។

អ្នលភូមិបានលួចបង្ហើបឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះឈានទៅធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងនេះ គឺដោយសារប្រចណ្ឌប្រពន្ធ មិនបានគិតពីចារណាឲ្យបានវែងឆ្ងាយ ដោយយកខ្សែគោចង.កសម្លាប់ខ្លួននឹងដើមឈើ នៅក្បែរមាត់បឹងលំប្រា នៅចម្ងាយពីផ្ទះរបស់ខ្លួនជាង២គីឡូម៉ែត្រទៀតផង។

ជនរងគ្រោះមានឈ្មោះ ភូន ម៉ារ៉ាវី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកកលំផាត់ ។

ក្រោយកើតហេតុកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកលំផាត់ បានចុះទៅដល់ ពិនិត្យធ្វើកោសល្យវិច័យលើសាកសពឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន មិនមែនរឿងឃាតកម្មឡើយ ហើយក៏បានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖