ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់ជិះលើគោយន្តកន្ត្រៃមិនប្រយត្ន័បណ្ដាលឲ្យធ្លាក់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីក្មេងស្រីអាយុ៤ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើគោយន្តកន្ត្រៃកំពុងធ្វើណើរតាមផ្លូវបណ្ដាលឲ្យស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចោមរោមមើលយ៉ាងច្រើនកុះកុញកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវ​លំ​ស្ថិតក្នុងភូមិ អង្គតាមោក​ ឃុំប្រសូតិ​ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ច នគរបាលស្រុកស្វាយទាបបានឲ្យកាសែតនគរវត្តដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ​ មុន្នី​ សា​ ​អាយុ៤ឆ្នាំ​ រស់នៅ​​ភូមិអង្គតាមោក​ ឃុំប្រសូតិស្រុកស្វាយទាប​ ខេត្តស្វាយរៀងមាន ឪពុកឈ្មោះ​ សៅ​ វណ្ណារិទ្ធ​ អាយុ៣១ឆ្នាំ​ មុខរបរជាងសំណង់​ និងម្តាយឈ្មោះ​ សាយ​ រីន​ អាយុ៣៥ឆ្នាំ​ មុខរបរកសិករ​ ។

ប្រភពបានឲ្យដឹងថា អ្នកបើកបរ​គោយន្ត​កន្ត្រៃ​ដឹកដី​ ​មានឈ្មោះ ហ៊ីង​ វ៉ាន់​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​ មុខរបរកសិករ​ រស់នៅភូមិ​ អង្គតាមោក​ ឃុំប្រសូតិ​ ស្រុកស្វាយទាប​ ខេត្តស្វាយរៀង​។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា មុនពេលកើតហេតុ មានគោយន្តមួយគ្រឿងបានដឹកក្មេងស្រីរងគ្រោះជិះពីលើដោយធ្វើដំណើរតាមផ្លូវលំខណះមកដល់ចំណុចខាងលើមិនដឹងយ៉ាងម៉េចស្រាប់តែ ក្មេងស្រីបានធ្លាក់ពីលើគោយន្ត បណ្បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុបង្កការភ្ញាក់ផ្អើលភ្លាមៗដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងជួយសង្គ្រោះប៉ុប្តែអកុសសដោយសភាពធ្ងន់ធ្ងរក៏បានបាត់បង់ជីវិតហើយ ក្រោយពីកើតហេតុអ្នកបើកបឃើញហេតុការណ៏មិនស្រួលក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យសពរួច​ប្រគល់ឲ្យ​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែក​គោយន្តយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំប្រសូតិដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖