ខេត្តស្វាយរៀង៖ មានករណីក្មេងស្រីអាយុ៤ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើគោយន្តកន្ត្រៃកំពុងធ្វើណើរតាមផ្លូវបណ្ដាលឲ្យស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចោមរោមមើលយ៉ាងច្រើនកុះកុញកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវលំស្ថិតក្នុងភូមិ អង្គតាមោក ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ច នគរបាលស្រុកស្វាយទាបបានឲ្យកាសែតនគរវត្តដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ មុន្នី សា អាយុ៤ឆ្នាំ រស់នៅភូមិអង្គតាមោក ឃុំប្រសូតិស្រុកស្វាយទាប ខេត្តស្វាយរៀងមាន ឪពុកឈ្មោះ សៅ វណ្ណារិទ្ធ អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ និងម្តាយឈ្មោះ សាយ រីន អាយុ៣៥ឆ្នាំ មុខរបរកសិករ ។
ប្រភពបានឲ្យដឹងថា អ្នកបើកបរគោយន្តកន្ត្រៃដឹកដី មានឈ្មោះ ហ៊ីង វ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិ អង្គតាមោក ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា មុនពេលកើតហេតុ មានគោយន្តមួយគ្រឿងបានដឹកក្មេងស្រីរងគ្រោះជិះពីលើដោយធ្វើដំណើរតាមផ្លូវលំខណះមកដល់ចំណុចខាងលើមិនដឹងយ៉ាងម៉េចស្រាប់តែ ក្មេងស្រីបានធ្លាក់ពីលើគោយន្ត បណ្បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុបង្កការភ្ញាក់ផ្អើលភ្លាមៗដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងជួយសង្គ្រោះប៉ុប្តែអកុសសដោយសភាពធ្ងន់ធ្ងរក៏បានបាត់បង់ជីវិតហើយ ក្រោយពីកើតហេតុអ្នកបើកបឃើញហេតុការណ៏មិនស្រួលក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដង។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យសពរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកគោយន្តយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំប្រសូតិដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន