ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះត្រួតពិនិត្យ២គោលដៅឃាត់ខ្លួនជនបរទេស១១នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ និង ០៥ នាទីនេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យ:

គោលដៅទី១៖ សិប្បកម្មក្រដាស​ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែករោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានពិនិត្យឃើញមានជនបរទេសចំនួន ០៥នាក​​ ស្រី០១នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន​ ០៤នាក់ ស្រី​ ០១នាក់​​ និងជនជាតិចិនចំនួន​ ០១(ប្រុស)​ បានលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់​ ប្រើប្រាស់ឯកសារត្រឹមត្រូវ។

គោលដៅទី២: សិប្បកម្មឈើ​ ស្ថិតនៅ ផ្លូវ៩៧ ភូមិ៤​​ ក្រុម២៦ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន រាជធានីភ្នំពេញ
បានពិនិត្យឃើញមាន​ ជនបរទេសចំនួន ០៦នាក់(ប្រុស)​ បានលួចស្នាក់នៅ​ និងធ្វើការដោយខុសច្បាប់​ ប្រើប្រាស់ឯកសារត្រឹមត្រូវ។

សមត្ថកិច្ចបានបញ្ជូនជនបរទេសចំនួន ១១នាក់ ស្រី ០១នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់ ៕


ចែករំលែក៖