ព័ត៌មានទាន់ហេតុការណ៍៖

កម្មករម្នាក់មកពីស៊ីឈ្នួលដាំដំឡូងមីផឹកស្រាស្រវឹងរួចយកបុ័ងតោអារ.កខ្លួនឯរងរបួសធ្ងន់ធ្ងរ សង្ឃឹមរស់តិច

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ កម្មករម្នាក់បានយកកាំបិតមកអារកខ្លួនឯងរងរបួសយ៉ាងធ្ងន់ធ្ងរមិនសង្ឃឹមរស់ ដោយមិនដឹងមូលហេតុ បន្ទាប់ពីវឹលត្រឡប់កមផ្ទះមុនគេ ខណៈកំពុងស៊ីឈ្នួលដាំដំឡូងមី ស្រាប់តែទៅផឹកស្រាស្រវឹងហើយកើតហេតុកាណ៍នេះតែម្តង ។

តាមប្រភពបានឲ្យដឹងថា កម្មករម្នាក់នេះមិនទាន់ស្គាល់អត្តសញ្ញាណ​នៅឡើយទេ ហើយបន្ទាប់ពីកើតហេតុ ម្ចាស់ចំការបានបញ្ជូនទៅសង្គ្រោះបន្ទាន់ពីគ្រូពេទ្យមណ្ឌលសុខភាពអូរអាមភ្លាមៗផងដែរ ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹក ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ម្ចាស់ចំការដំឡូងមីបានប្រាប់ថា ជនរងគ្រោះខាងលើ ជាកម្មកររបស់គាត់ តែមិនបានស្គាល់ឈ្មោះទេ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះនោះបានទៅចំការស៊ីឈ្នួលដាំដំឡូងមីឲ្យគាត់ហើយបានវិលត្រឡប់មកផ្ទះវិញមុនគេ រួចក៏ផឹកស្រាស្រវឹងតែមិនដឹងជាកើតរឿងអីទេ ស្រាប់តែជននេះយកកាំបិតមកអារករខ្លួនឯងតែម្តង ។

ក្រោយកើតហេតុម្ចាស់ចំការក៏បានយករ៉ឺម៉កម៉ូតូដឹកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះដែរតែគ្រូពេទ្យថា ស្ថានភាពរបួសជនរងគ្រោះធ្ងន់ធ្ងរខ្លាំងណាស់​ មានសង្ឃឹមរស់តិចតួច ។

នៅម៉ោងប្រមាណមួយរសៀលថ្ងៃដដែល ក្រុមគ្រួសារជនរងគ្រោះបានមកដល់មន្ទីរពេទ្យ និងបានដឹកជនរងគ្រោះតាមរថយន្តចេញទៅបាត់តែមិនដឹងថា ទៅទីណានោះទេ? ៕ ជីវ័ន្ត


ចែករំលែក៖