ព័ត៌មានទាន់ហេតុការណ៍៖

ស្ពាយគ្រាប់កាំភ្លើងជាង៥០០គ្រាប់យកមកប្រគល់ជូននគរបាលប៉ុស្តិ៍តាលោ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលតាលោប្រាប់ថា ស្រ្តីម្នាក់ឈ្មោះ សេក អាន អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្ពាយគ្រាប់កាំភ្លើងជាង ៥០០គ្រាប់យកមកប្រគល់ជូនសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលយើងដើម្បីរក្សាទុកបណ្ដោះអាសន្ន។

ប្រភពបន្តថា ហេតុការណ៍ខាងលើធ្វើឡើងនៅវេលាម៉ោង១២ និង១៥នាទី ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ស្ថិតក្នុងភូមិ.ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តទៀតថា គ្រាប់កាំភ្លើងដែលស្រ្តីយកមកប្រគល់ជូនសមត្ថកិច្ចយើងខាងលើនេះ គាត់ប្រទះឃើញនៅគ្រាដែលជួលត្រាក់ទ័រគេយកមកភ្ជូរដីស្រែក្បែដំបូក ឈាងខាងត្បូងផ្ទះចម្ងាយប្រមាណ ២០០ម៉ែត្រ ហើយទាំងនោះសុទ្ធជាប្រភេទគ្រាប់(អាកា)មានចំនួន ៥១២គ្រាប់ បច្ចុប្បន្នរក្សាទុកជាបណ្ណោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ រងចាំសមត្តកិច្ចជំនាញគ្រាប់រំសេវមកទទួលយកទៅចាត់ចែងតាមបច្ចេកទេស ៕ ប៉ឹម ពិន


ចែករំលែក៖