ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញផែនព្រហ្មទណ្ឌស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៤:០០នាទី នៅចំណុចមុខយានដ្ឋានអារុណរះ ស្ថិតនៅភូមិ២ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ មានជនសង្ស័យ ០២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ០១គ្រឿង មិនស្គាល់ម៉ាក បានឆក់យកកាបូបរបស់ជនជាតិចិន កំពុងដើរ ។

ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខសញ្ញា និងទីកន្លែងស្នាក់នៅរបស់ពួកគេ ទើបសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ ដើម្បីចុះទៅកន្លែងដែលពួកគេស្នាក់នៅ ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧នាក់ ។

ជនរងគ្រោះឈ្មោះ LI YINYU ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខៈ G៥៨៧៧០៥១៤ ស្នាក់នៅកាស៊ីណូជិនប៉ី ​ក្រុម១១ ភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ ។

សម្ភារៈបាត់បង់៖ កាបូបដៃ ០១ពណ៌ខ្មៅ, លុយដុល្លាជាង ១,០០០ដុល្លារ, លុយចិន ៣,០០០YUAN, លិខិតឆ្លងដែន ០២ច្បាប់, ប័ណ្ណបើកបរ ០២សន្លឹក, នាឡិកាដៃ ០១គ្រឿង ពណ៌លឿង ​និងកាតមួយចំនួន ។

សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ៖

១ ឈ្មោះ រ៉ា ណារ៉ាន់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិសំបូមាស ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ( ជនដៃដល់ បើបម៉ូតូ ) ។

២ ឈ្មោះ គឹម កុសល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ សង្កាត់ច្រាំងចម្រេះ “គីឡូលេខ១០” ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( ជនដៃដល់ ជិះពីក្រោយឆក់ ) ។

៣ ឈ្មោះ ម៉ៃ សុគន្ធបញ្ញា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ ( សហចារី ) ។

៤ ឈ្មោះ លី ប៊ុនណាន ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( សហចារី ) ។

៥ ឈ្មោះ ច័ន្ទ ដាវី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិវត្តទួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( សហចារី ) ។

៦ ឈ្មោះ សុខ វណ្ណឌី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិវត្តទួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( សហចារី ) ។

៧ ឈ្មោះ ម៉ាច វុទ្ធី ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិវត្តទួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( សហចារី ) ។

វត្ថុតាងចាប់យកបាន៖ កាបូបដៃ ០១ពណ៌ខ្មៅ, លុយដុល្លារ ១៥០ដុល្លារ, លុយចិន ៥០០YUAN, លិខិតឆ្លងដែន ០២ច្បាប់, ប័ណ្ណបើកបរ ០២សន្លឹក, នាឡិកាដៃ ០១គ្រឿង ពណ៌លឿង, ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE7 PLUSH ពណ៌ខ្មៅ, កាតមួយចំនួន, ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ ១GZ៧៤៩៥, ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ ១GO៥២៧៨ និងម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ ១FK៧០៤៣(ជាមធ្យោបាយធ្វើសកម្មភាព) ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖