ប៉ោយប៉ែត៖ បុរសជនជាតិចិនហុងកុងម្នាក់ត្រូវអ្នកសម្អាតបន្ទប់ ប្រទះឃើញដេកស្លាប់ហើមស្អុយនៅផ្ទះសំណាក់៩៩៩ កាលពីថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចជំនាញប្រាប់ថា:សពជនរងគ្រោះមានឈ្មោះ ហ្វុង ឡុង ភេទប្រុស អាយុ៦៦ឆ្នាំ ជាជនជាតិចិនហុងកុង ស្នាក់នៅបន្ទប់លេខ១០៩ ផ្ទះសំណាក់៩៩៩ ឋិតក្នូមិខាងលើ ។
ម្ចាស់ផ្ទះខាងលើឈ្នោះលី វណ្ណ:ហៅផុង ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិវៀតណាមប្រាប់តាមទូរសព្ទ័ថា: ជនរងគ្រោះមកស្នាក់បន្ទប់១០៩នៅថ្ងៃទី០៣ ខែមេសា ២០១៨តែម្នាក់ឯង ។
លោកថា ជារាងរាល់ថ្ងៃគាត់ឃើញសពរងគ្រោះតែងតែចេញចូលផ្ទះសំណាក់គាត់ជាធម្មតា លុះថ្ងៃកើតហេតុម៉ោងប្រហែល៧ព្រឹក យាយម្នាក់គាត់ឈ្មោះចាន់បានលើងទៅសម្អាតបន្ទប់នៅជាន់ទីមួយជារៀងរាល់ ពេលដើរជិតបន្ទប់ដែលបុរសនោះស្នាក់នៅ មានក្លិស្អុយ ក៏បានទូរសព្ទ័ហៅខ្លួន(ម្ចាស់ផ្ទះសំណាក់)មកមើល ក្រោយពីទទួលព័ត៌មានលោកបានទូរស័ព្ទប្រាប់មត្ថកិច្ចជំនាញ ក្រុងប៉ោយប៉ែតដើម្បីចុះមកពិនិត្យមើល ។
សមត្ថកិច្ចជំនាញ់បញ្ជាក់ថា:បន្ទាប់ពីទទួលបានព័ត៌មានក្រុមការងារចុះពិនិត្យជាក់ស្ដែងបន្ទប់ជនរងគ្រោះបានចាក់សោពីក្នុង ក្រោយពីកម្លាំងជំនាញបើកទ្វាររួចរាល់បានពិនិត្យត្រឹមត្រូវឃើញថានៅបន្ទប់ជនរងគ្រោះមានឧសថជាច្រើនប្រភេទដែលសពរងគ្រោះដាក់តាមខ្លួនដើម្បីព្យាបាល ម្យ៉ាងទៀតនៅលើដងខ្លួនសពដែលកម្លាំងរកឃើញមានប្រាក់បាតជា6000ពាន់បាត ។ ក្រោយពីកម្លាំងជំនាញពិនិត្យរូចរាល់ឃើញថា សពរងគ្រោះស្លាប់ដោយសារជំងឺប្រចាំកាយ ដោយសំអាងលើដងខ្លួនគ្មានស្លាក់ស្នាម និងឧសថជាច្រើននៅបន្ទប់ជនរងគ្រោះ ។ ក្រោយពីពិនិត្យសពរងគ្រោះ និងដឹកមកតម្កល់ទុកនៅវត្តបាលិលេយ្យរងចាំសាច់ញាតិតាមរយៈស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ៕ វណ្ណ