ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូស្ពាយកាបូបដាក់កាំភ្លើងតាមខ្លួនត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងល្បាតអធិការដ្ឋានគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់អាវុធដោយគ្មានច្បាប់អនុញ្ញាត(អាវុធខ្លីប្រើខ្យល់) កាលពី ម៉ោង១រសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨  នៅចំណុចផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈុន ផានិត អាយុ ២១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះសង់ថ្មី ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានល្បាតក្នុងភូមិសាស្រ្ត ក៏បានឃើញជនសង្ស័យម្នាក់បើកម៉ូតូ០១គ្រឿងស្ពាយកាបូបក្រណាត់ពណ៌ខៀវខ្ចី  ដោយមានការសង្ស័យ កម្លាំងយើងក៏ហៅអោយឈប់រួចត្រួតពិនិត្យរកឃើញអាវុធខ្លី០១ដើមខ និងបានឃាត់នាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា សម្ភារៈដែលសមត្ថកិច្ចដកហូត ៖ អាវុធខ្លី ០១ដើម ម៉ាកឡុក១៧ លេខDMD076 ផលិតនៅប្រទេសអូទ្រីស (ប្រភេទប្រើខ្យល់),ម៉ូតូ ០១គ្រឿងម៉ាកធូដេ ពណ៍ផ្កាឈូកលាយស បាញ់ថ្នាំពណ៍ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 1FK.8009។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី ៕ ជ្រោយពេជ្រ

ចែករំលែក៖