ខេត្តកំពង់ចាម ៖ មនុស្ស៤នាក់ត្រូវឃាត់ខ្លួន ដោយកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយអាជ្ញាធរ មូលដ្ឋាន បានចុះបង្រ្កាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោងដាក់លុយ) នៅចំណុចភូមិទី១៤ ឃុំកោះសូរទិន ស្រុកកោះសូរទិន ខេត្តកំពង់ចាម ក្រោយទទួលព័ត៌មានពីសកម្មភាពខុសច្បាប់ទាំងនេះ ។
ប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនអ្នកញៀនល្បែងធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៤០នាទីក្រោមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឯម កុសលស្នងការនគរបាលខេត្តកំពង់ចាម ។
ជាលទ្ធផល សមត្ថកិច្ចយើងបង្រ្កាប ចាប់ឃាត់ខ្លួនជន សង្ស័យ បានចំនួន០៤នាក់ ៖
១-ឈ្មោះ អ៊ុន សាមឿន ភេទប្រុស អាយុ៥៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី១០ ឃុំកោះសូរទិន ស្រុកកោះសូរទិន ខេត្តកំពង់ចាម ។
២-ឈ្មោះ ម៉ៅ ស៊ីម៉ុង ភេទប្រុស អាយុ៦០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី៤ ឃុំកោះសូរទិន ស្រុកកោះសូរទិន ខេត្តកំពង់ចាម ។
៣-ឈ្មោះ ប៉ា ពីន ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី២ ឃុំកោះសូរទិន ស្រុកកោះសូរទិន ខេត្តកំពង់ចាម ។
៤-ឈ្មោះ ចាន់ រុន ភេទប្រុស អាយុ៦៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី១៤ ឃុំកោះសូរទិន ស្រុកកោះសូរទិន ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ ហាន់តោអាប៉ោងចំនួន០១, ចានទ្រអាប៉ោងចំនួន០១, មេអាប៉ោងចំនួន០២គ្រាប់, បៀរចំនួន០១ហ៊ូ ស្មើនឹង៥២សន្លឹក, ប្រាក់រៀលចំនួន 1880000 រៀល, ម៉ូតូចំនួន១០គ្រឿង
បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យទាំង០៤នាក់ខាងលើ បាន នាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម ៕ វណ្ណៈ