ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ដើរឆ្លងផ្លូវត្រូវបានម៉ូតូបុកស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២០និង១៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៧-២០៨ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ ម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ1E-1747 បើកបរដោយឈ្មោះ ហង្ស សុផាន់ណារ៉ា ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិឃុំកើតហេតុ លុះដល់ចំណុចខាងលើក៏បុកនឹងអ្នកថ្មើរជើងម្នាក់កំពុងដើរឆ្លងកាត់ផ្លូវឈ្មោះ សាន ឃឺយ ភេទ ស្រី អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសធ្ងន់មនុស្សម្នាក់ឈ្មោះ សាន ឃឺយ អ្នកថ្មើរជើង បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោយមកបានបាត់បង់ជីវិត។

រីឯវត្ថុតាងម៉ូតូ១គ្រឿងបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរាម ៕ ឆ្លាម សមុទ្រ

 


ចែករំលែក៖