ខេត្តកំពង់ធំ ៖ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ត្រូវខ្សែភ្លើងឆក់ ស្លាប់ដោយខ្លួនឯងកាលពីម៉ោង៨និង១០នាទី យប់ ថ្ងៃ អាទិត្យ ១៣ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០១៨នៅភូមិ ត្រាចជ្រុំ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ។
នគរបាល ស្រុកស្ទោង បានឲ្យដឹងថា សពឈ្មោះភា បូផា ហ៊ៅ ច្រាច់ ភេទស្រី អាយុ ១២ឆ្នាំ នៅភូមិត្រាចជ្រុំ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ។
បើយោងតាមការបំភ្លឺរបស់ឈ្មោះទ្រី រ៉ាវី ភេទ ស្រីអាយុ15ឆ្នាំ នៅភូមិ ឃុំកើតុហេតុ ត្រូវជាមិត្តភក្ក្រនៅជាមួយគ្នាពេលកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះនិងមិត្តភក្តិ ខ្លួនមួយនាក់ទៀត បាននាំគ្នាតភ្លើងដាក់អំពូលចាបចង្រិតនៅមុខផ្ទះ។ ក្នុងពេលនោះស្រាប់តែខ្សែភ្លើង បានដាច់ធ្លាក់ចូលក្នុងទឹកធ្វើឲ្យជនរងគ្រោះគិតមិនដល់បានចាប់តខ្សែភ្លើងវិញដោយពុំបានដកព្រីភ្លើងចេញទេទើបបណ្តាយឲ្យឆក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ បានធ្វើកោសល្យវិច័យលើសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆក់ ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី