ភ្នំពេញៈ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ក្រោមអធិបតីភាពសម្តេចព្រះសង្ឃរាជ្យទាំងពីរគណៈ។
ពិធីនេះប្រព្រឹត្តិឡើងនៅសាលប្រជុំអគារ S ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយទាំង២០ និងអង្គការជាតិ និងអន្តរជាតិផងដែរ។
សូមបញ្ជាក់ថា គ.ជ.ប បានទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយ២០ដែលបានចុះបញ្ជីដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ៕
លទ្ធផលបន្ទាប់ពីការចាប់ឆ្នោត៖
លេខរៀងទី១ គណបក្សខ្មែររួបរួមជាតិ
លេខរៀងទី ២ គណបក្សមាតុភូមិយើង
លេខរៀងទី ៣ គណបក្សពន្លឺថ្មី
លេខរៀងទី ៤ គណបក្សសញ្ជាតិកម្ពុជា
លេខរៀងទី ៥ គណបក្សខ្មែរក្រោក
លេខរៀងទី ៦ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបយេត្យ
លេខរៀងទី ៧ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
លេខរៀងទី ៨ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
លេខរៀងទី ៩ គណបក្ស រស្មីខេមរា
លេខរៀងទី ១០ គណបក្សសម្ព័ន្ធដេីម្បីប្រជាធិបតេយ្យ
លេខរៀងទី ១១ គណបក្សខ្មែរសាធារណរដ្ឋ
លេខរៀងទី ១២ គណបក្សខ្មែរឈប់ក្រ
លេខរៀងទី ១៣ គណបក្សហ៊្វុនស៊ិនប៉ិច
លេខរៀងទី ១៤ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
លេខរៀងទី ១៥ គណបក្សយុវជនកម្ពុជា
លេខរៀងទី ១៦ គណបក្សធម្មាធិបតេយ្យ
លេខរៀងទី ១៧ គណបក្សឆន្ទ:ខ្មែរ
លេខរៀងទី ១៨ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
លេខរៀងទី ១៩ គណបក្សខ្មែរតែមួយ និង
លេខរៀងទី ២០ គណបក្សប្រជាជនកម្ពុជា