ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប ចាប់ឆ្នោតកំណត់​លេខរៀង​គណបក្ស​នយោបាយ

ចែករំលែក៖

ភ្នំពេញៈ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បានចាប់​ឆ្នោតកំណត់​លេខរៀង​គណបក្ស​នយោបាយនៅលើសន្លឹក​ឆ្នោត ក្រោមអធិបតីភាពសម្តេច​ព្រះ​សង្ឃរាជ្យទាំង​ពីរ​គណៈ។

ពិធីនេះប្រព្រឹត្តិឡើងនៅ​សាលប្រជុំ​អគារ S ​ក្រសួង​មហាផ្ទៃ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយទាំង២០ និងអង្គការជាតិ និងអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា គ.ជ.ប បាន​ទទួល​ស្គាល់​ជាផ្លូវ​ការ​គណបក្ស​នយោបាយ​២០ដែលបានចុះបញ្ជីដើម្បីចូលរួមប្រកួតប្រជែងការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៦ ​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៩ ខែ​កក្ក​ដា ឆ្នាំ២០១៨ ៕

 

លទ្ធផលបន្ទាប់ពីការចាប់ឆ្នោត៖

លេខរៀងទី១​ គណបក្សខ្មែររួបរួមជាតិ

លេខរៀងទី ២​ គណបក្សមាតុភូមិយើង

លេខរៀងទី ៣ គណបក្ស​ពន្លឺថ្មី

លេខរៀងទី ៤ ​គណបក្សសញ្ជាតិកម្ពុជា

លេខរៀងទី ៥​ គណបក្សខ្មែរក្រោក

លេខរៀងទី ៦​ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបយេត្យ

លេខរៀងទី ៧​ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

លេខរៀងទី ៨ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ

លេខរៀងទី ៩ គណបក្ស រស្មីខេមរា

លេខរៀងទី ១០ គណបក្សសម្ព័ន្ធដេីម្បីប្រជាធិបតេយ្យ

លេខរៀងទី ១១ គណបក្សខ្មែរសាធារណរដ្ឋ

លេខរៀងទី ១២ គណបក្សខ្មែរឈប់ក្រ

លេខរៀងទី ១៣ គណបក្សហ៊្វុនស៊ិនប៉ិច

លេខរៀងទី ១៤ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

លេខរៀងទី ១៥ គណបក្សយុវជនកម្ពុជា

លេខរៀងទី ១៦ គណបក្សធម្មាធិបតេយ្យ

លេខរៀងទី ១៧ គណបក្សឆន្ទ:ខ្មែរ

លេខរៀងទី ១៨ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

លេខរៀងទី ១៩ គណបក្សខ្មែរតែមួយ និង

លេខរៀងទី ២០ គណបក្សប្រជាជនកម្ពុជា


ចែករំលែក៖