ព័ត៌មានទាន់ហេតុការណ៍៖

ជាងផ្សាដែកម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់មុនបញ្ជួនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ប្រកបរបរជាជាងផ្សាដែកហើយត្រូវចរន្តអគ្គិសនីឆក់បណ្តាលឲ្យស្លាប់មុនពេលក្រុមការងារដឹកតាមម៉ូតូយកមកសង្គ្រោះមន្ទីរពេទ្យ ។ ករណីនេះបានកើតឡើង ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០ និង១៥នាទីព្រឹកនៅចំណុចដីឡូមួយកន្លែងស្ថិតក្នុងក្រុម២ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រហូតដល់ម៉ោង១២ និង០០នាទីថ្ងៃដដែលទើបភ្ញាក់ដល់សមត្ថកិច្ចមូលដ្ឋាន ។

សមត្ថកិច្ចប្រាប់ថាជនរងគ្រោះឈ្មោះ យ៉ាក រ៉ា អាយុ២៨ឆ្នាំមុខរបរជាងផ្សារដែកស្នាក់នៅក្នុងឃ្លាំងកើតហេតុ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិព្រៃកណ្តៀងឃុំព្រៃកណ្តៀង ស្រុកពាមរោត៍ ខេត្តព្រៃវែង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថានៅមុនកើតហេតុជនរងគ្រោះបានទាញខ្សែរភ្លើង និងបុស្តិ៍ផ្សារមកដាក់ក្នុងដីឡូក្បែកន្លែងស្នាក់នៅ

ពេលនោះមានរថយន្តស្ទូចមួយគ្រឿងបានស្តួចដែកទម្លាក់ក្បែរនោះហើយជនរងគ្រោះបានទាញម៉ែត្រលេងក្បែនោះស្រាប់តែឆ្លងចរន្តភ្លើងឆក់ដាក់ផ្ងារតែម្តងភ្លាមៗក្រុមការងារបានរត់ទៅដកភ្លើងចេញ និងបានយកជនរងគ្រោះកប់ខ្សាច់រួចហើយបានដឹកតាមម៉ូតូយកមសង្គ្រោះនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ(IU)តែអកុសលពេលមកដល់ខាងមន្ទីរពេទ្យបញ្ជាក់ប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ។

ពាក់ព័ន្ធករណីខាងលើនេះសាច់ញាតិមិនបានប្តឹងផ្តល់អ្វីឡើយ គ្រាន់តែសុំយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតតែប៉ុណ្ណោះ៕ តុង សីហា


ចែករំលែក៖