ខេត្តកំពងធំ៖ កាលពីថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៧និង១០នាទីព្រឹក មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់ផ្គររន្ទះ បណ្ដាលឲ្យមានករណីរន្ទះបាញ់ផ្ទះប្រជាពលរដ្ឋ១ខ្នងខូចខាតយ៉ាងដំណំ ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះទំហុំ ៦ម៉ែត្រគុណ៨ម៉ែត្រ សង់ពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដារ ជារបស់ ជនរងគ្រោះឈ្មោះ ហ៊ុន ហឿ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បណ្ដាលឲ្យបែកក្បឿង១០សន្លឹក ផ្ទោង ២សន្លឹក និងសសរផ្ទះចំនួន ៥ដើម ។
គ្រោះថ្នាក់ខាងលើមិនធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្ស ឬសត្វនោះទេ ៕ ប៊ុនរិទ្ធី