ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងរន្តអគ្គិសនីឆេះកាប៊ិនភ្លើងផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖អគ្គិភ័យមួយបានឆាបឆេះកាប៊ិនភ្លើងមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរ និងសមត្ថកិច្ចយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ និងហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗកាលពីវេលាម៉ោង៣រសៀល ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានផ្ទុះសេកាប៊ិនភ្លើងហើយ ក៏បង្កជាអណ្តាតភ្លើងទើបនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកពន្លត់ហើយភ្លាមនោះ ក៏រាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងទើបអាចពន្លត់បានទាំងស្រុងដោយរកខូចខាតបន្តិចបន្តួច សំណាងមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕ សុខាសែនជ័យ


ចែករំលែក៖