ព័ត៌មានទាន់ហេតុការណ៍៖

លោក លី សាម៉េត៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺធានាដល់ការអភិវឌ្ឍប្រទេសជាតិ បន្តរក្សាសុខសន្តិភាព ពលរដ្ឋរស់នៅដោយសុខដុមរមនា

ចែករំលែក៖

ខេត្តកណ្តាល៖ លោក លី សាម៉េត សមាជិកគណបក្សប្រជាជនកម្ពុជា បានអំពាវនាវ ដល់ បងប្អូនប្រជាពលរដ្ឋ បុគ្គលិក បណ្ដា ក្រុមហ៊ុន ស្ថាប័ន អង្គការ សមាគមទាំងអស់ អញ្ជើញទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តឲ្យ សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី និងបានបន្តការថែរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍ ឲ្យមានការរីក ចម្រើនលើកគ្រប់វិស័យ ។ លោកលី សាម៉េត បានបែបនេះនៅក្នុងពិធីជួបសំណេះសំណាល ជាមួយបុគ្គលិកកម្មករ ប្រជាពលរដ្ឋជាង៥០០នាក់ របស់ក្រុមហ៊ុន កសិកម្ម ផលិតស្រូវអង្ករ នៅស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃសៅរ៏ ៤រោច ខែជស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវ និងថ្ងៃ២ ខែមិថុនា ឆ្នាំ២០១៨ ។

លោក លី សាម៉េត បានបញជាក់ថា៖ សុខសន្ដិភាព សេរីភាព ដែលយើងទទួលបានជាង៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីតែមួយគត់ បានអភិវឌ្ឍន៍ប្រទេសជាតិ ចេញពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជម្រុញការអភិវឌ្ឍ ឱ្យមានការរីកចម្រើន មិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋាន មួយចំនួននោះ ឡើយ ។

លោកបន្តថា៖ ដោយមានគោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្យិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីជាពិសេសក្នុង អាណត្តិទី៥នេះ បានជម្រុញ អភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធ គឺទទួលបានសមិទ្ធផលជាច្រើនកើតឡើងជាហូរហែរ ដូចជា ផ្លូវ ស្ពាន សាលារៀន វត្តអារាម ជាក់ស្តែងការផ្តល់ឱកាសឲ្យ វិស័យ ឯកជន អង្គការ សមាគម នានា ធ្វើការអភិវឌ្ឍ និងបានចូលរួមចំណែក លើក កម្ពស់វិស័យ សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ពិសេសដាំដុះដំណាំស្រូវធម្មជាតិ មកដល់ពេលនេះ គឺជាផ្នែកមួយក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជាយ៉ាងធំធេងផងដែរ ។

លោក លី សាម៉េត បានលើកឡើងថា៖ ក្រោយពីប្រទេសជាតិរួចផុតពីសង្គ្រាម ដោយ បានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសពីចំណុចសូន្យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជាខ្នងបង្អែកធានាបាន នូវសុខសន្តិភាព និងជម្រុញការអភិវឌ្ឍន៍ប្រទេស ឱ្យមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន ដោយបានឆ្លងកាត់ ឧបសគ្គគ្រប់ដំណាក់កាល តាំងពីប្រជាពលរដ្ឋមិនមានបាយហូបគ្រប់គ្រាន់ រហូតមកដល់សព្វថ្ងៃមានជីវភាពសមរម្យ ការស់នៅប្រកបដោយសុខសានត្រាណ ក្រោមតម្លៃសន្តិភាពតែមួយរបស់សម្តេចតេជោ ។

លោកបន្តថា ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនឥតឈប់ឈរ សូម ឲ្យបងប្អូនទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ដែលនឹងជិត មកដល់នាថ្ងៃ២៩ ខែកក្កដា ២០១៨ ខាងមុខនេះ ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំ នាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព។ តំណាងបុគ្គលិកក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍ជាច្រើន បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ មានការសង្ឃឹមជឿជាក់លើគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំង ព្រោះក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ គឺមានតែគណបក្ស ប្រជាជនកម្ពុជាតែមួយគត់ បានធ្វើឲ្យពួគកាត់ចៀសផុតពីសេចក្តីស្លាប់ ដោយបានអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសការជម្រុញ អភិវឌ្ឍន៍នៅតាមមូលដ្នាន ឲ្យមានផ្លូវ មានស្ពាន សាលារៀន វត្តអារាម និងការផ្តល់នូវសុវត្ថិភាពនៅតាមមូលដ្ឋានជាដើម ដូចនេះពួកគាត់ទាំងអស់គ្នា នឹងបោះឆ្នោតជូនគណ បក្សប្រជា ជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្រ្តី ៕ សំរិត


ចែករំលែក៖