ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក ប្រគល់ទីលានពាណិជ្ជកម្មពិភពលោកទៅឲ្យចិន

ចែករំលែក៖

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានធ្វើឲ្យសន្តិសុខពាណិជ្ជកម្មពិភពលោក ធ្លាក់ទៅក្នុងភាពចលាចល ហើយលោកត្រាំបានធ្វើឲ្យប្រទេសជាសម្ពន្ធមិត្តខ្វាយ ខ្វល់ ពីការដំឡើងពន្ធនាំចូលផលិតផលទៅកាន់អាមេរិក។ ក្រុមអ្នកឯកទេសបាន លើកឡើងថា នៅក្នុងសកម្មភាពប្រជែង ឥទ្ធិពលពាណិជ្ជកម្ម ពិភពលោក ពេលនេះអាមេរិកបានប្រគល់ទីលានពាណិជ្ជកម្មទៅឲ្យចិន។

ការចាប់ផ្តើមនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនឹងចិនបានចាប់ផ្តើមឡើងនៅខែមីនាឆ្នាំ២០១៨ ដោយពេលនោះ លោកត្រាំបានសរសេរនៅលើបណ្តាញ សង្គម Twitter របស់លោកថា «នៅពេល ដែល អាមេរិកត្រូវបាត់បង់ទឹកប្រាក់រាប់ សិបពាន់លានដុល្លារ ជាមួយប្រទេស ជាដៃគូពាណិជ្ជកម្ម គឺសង្គ្រាមពាណិជ្ជកម្មកើតឡើងគឺជារឿងដ៏ល្អបំផុត ដើម្បីធ្វើ ឲ្យមានតុល្យភាព នៅក្នុងវិស័យពាណិជ្ជ កម្ម។ សេតវិមានបានទាមទាផាកពិន័យ ៦០ពាន់លានដុល្លារដល់ ទំនិញនាំចូល ពីប្រទេសចិន ។ ចំណែកចិនក៏គំរាម ផាកពិន័យ៥០ពាន់លានដុល្លារដល់ទំនិញនាំ ចូលពីអាមេរិកទៅកាន់ចិនផងដែរ។

តែសកម្មភាពទាំងនោះគ្រាន់តែជាការគំរាមដាក់គ្នាទៅវិញទៅមកប៉ុណ្ណោះ លុះរយៈពេលជាង ៣ខែក្រោយមក រដ្ឋ មន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានចេញសេចក្តីប្រកាសថា អាមេរិកនិងចិន បានសម្រេច ផ្អាកសង្គ្រាម ពាណិជ្ជកម្មហើយ ក្រោយពេលចិនសន្យា ថា នឹងទិញទំនិញអាមេរិកច្រើនជាងនេះ។

កាលពីឆ្នាំ២០១៧ ចិនបាននាំទំនិញទៅកាន់ទឹកដីអាមេរិក គិតជាទឹកប្រាក់ ជាង ៥០៥ពាន់លានដុល្លារ។ ចំណែក ទំនិញអាមេរិកនាំចូលទៅកាន់ប្រទេសចិនវិញមានតែ១៣០ពាន់លានដុល្លារប៉ុណ្ណោះ។

ពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានប្រកាសដំឡើងពន្ធជាថ្មីដល់ ប្រទេសចិន និងប្រទេសសម្ពន្ធមិត្តនៅក្នុងតំបន់អឺរ៉ុប បានធ្វើឲ្យប្រទេសជា សម្ពន្ធមិត្តមានការខឹងសម្បាយ៉ាងខ្លាំង ។ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បាន លើកឡើងថា «សង្គ្រាមពាណិជ្ជកម្មគឺជាសង្គ្រាម ដែលនាំឲ្យខាតបង់គ្រប់គ្នា មិនមានភាគីណាមួយទទួលបានផលចំណេញពីសង្គ្រាមនោះឡើយ»។ លោកបានអំពាវនាវឱ្យមានការចូលរួមគ្នាមួយ ដើម្បីដោះ ស្រាយបញ្ហាប្រឈម របស់ពិភពលោកក្នុងពេលបច្ចុប្បន្ន។

លោក ម៉ាក្រុង ធ្វើការកត់សម្គាល់បែប នេះ នៅក្នុងអំឡុងបើកសម័យប្រជុំថ្នាក់រដ្ឋមន្ត្រីមកពីសហដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងសហភាព អឺរ៉ុប នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) កាលពីថ្ងៃពុធកន្លងមកនេះ។ ថ្លែងនាឱកាសនោះដែរ ប្រធានាធិបតី បារាំងរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះ ថា «ការឆ្លើយតបឯកតោភាគី និងការគំរាមធ្វើសង្រ្គាមពាណិជ្ជកម្ម គឺមិនអាចដោះ ស្រាយបញ្ហាអ្វីបានឡើយ… ហើយអ្នក ដែលដឹកនាំសង្រ្គាមពាណិជ្ជកម្មនាពេល ថ្មីៗនេះ បានឃើញរួចមកហើយថា ទំនិញ ឡើងថ្លៃ រីឯភាពអត់ការងារធ្វើមានកំណើនឡើងខ្ពស់»។

គួរបញ្ជាក់ថា បើទោះជាមិនបញ្ជាក់ចំៗថាអ្នកដឹកនាំសង្រ្គាមពាណិជ្ជកម្មជានរណា ប៉ុន្តែគេយល់ថា លោក ម៉ាក្រុង មានបំណង បន្ទោសលើរដ្ឋាភិបាលលោក ដូណាល់ ត្រាំ ដែលទើបត្រូវគេរាយការណ៍ថា កំពុងតែមានគម្រោងដំឡើងពន្ធក្នុងកម្រិតធ្ងន់ ទៅលើការនាំចូលដែកថែប និងអាលុយ មីញ៉ូមពីសហភាពអឺរ៉ុប បន្ទាប់ពីបានពន្យារពេលពីរលើករួចមក។

កាលពីខែមីនាកន្លងទៅ លោក ដូ ណាល់ ត្រាំ បានសម្រេចបង្កើនពន្ធ ២៥ ភាគរយ ទៅលើដែកដែលនាំចូល និង ១០ភាគរយ ទៅលើអាលុយមីញ៉ូមដែលនាំចូលសហរដ្ឋអាមេរិក ខណៈខ្លួនបាន ពន្យារពេលនៃការអនុវត្ត ទៅលើបណ្តាដៃគូពាណិជ្ជកម្មមួយចំនួនរបស់អាមេរិក ដើម្បីទុកពេលឲ្យប្រទេសទាំងនោះ ផ្តល់សម្បទានឲ្យមកទីក្រុងវ៉ាស៊ីនតោន ដើម្បី បញ្ចៀសការដំឡើងពន្ធ៕ ម៉ែវ សាធី


ចែករំលែក៖