ខេត្តសៀមរាប៖ ផ្លូវជាច្រើខ្សែនៅក្នុងក្រុងសៀមរាប ទទួលរងការខាតបណ្ដើៗហើយ តាំងតែពីខែប្រាំងរហូតមកដល់ដល់ខែវស្សា គ្មានអាជ្ញាធរពាក់ព័ន្ធណាមកអើពើ ជួសជុលនោះទេ ផ្ទុយទៅវិញ មានតែមន្រ្ដីសម្ងំក្រាបពង់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។
ជាក់ស្ដែង ផ្លូវ សម្ដេច ជា ស៊ីម ចាប់ពី កែង ជន្លង រហូត ដល់ កែងការ៉ាសសាំង ក្នុងសង្កាត់ជ្រាវ ឆ្ពោះទៅផ្លូវ អង្គរ អែរ៉ាជាប់ផ្លូវជាតិលេខ០៦ ក្នុងខេត្តសៀមរាប ខូចផ្លូវដោយសារតែ រថយន្ដដឹកទំនិញធំៗ បើកកម្ទេចតែម្ដង។
ពលរដ្នសំដែងការមិនសប្បាយចិត្តដោយសារតែផ្លូវ នៅមុខផ្ទះរបស់ខ្លួនខូចខាតគ្មានមន្រ្ដីពាក់ព័ន្ធណាយកចិត្តទុកដាក់ជួសជុលនោះទេ តែបែរជាផ្លូវនៅមុខផ្ទះ សំណាក់ សណ្ឋាគារ ឬមុខផ្ទះមន្រ្ដីទាំងនោះល្អស្អាតទៅវិញ ជាពិសេសមន្រ្ដីមានលុយ និងមានអំណាច ។
លោក ស៊ូផ្លាតុង អភិបាលក្រុងសៀមរាប បានឆ្លើយក្នុងកិច្ចសម្ភាសថា ចំពោះបញ្ហានេះ ខាងសាលាក្រុងពុំមានថវិកាដើម្បីជួសជុលទេ បើខាងសាលាខេត្ត ឬខាងសាធារណការប្រហែលជាមាន ៕ ប៊ុន រិទ្ធី