ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ ចងកធ្វើអត្តឃាតដោយខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ ចងកធ្វើអត្តឃាតដោយខ្លួនឯង នៅក្នុងផ្ទះលេខ១២៣ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដឹងហេតុនៅថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង២១និង៣០នាទី។

សពជនរងគ្រោះឈ្មោះ សៅ សុជាតិ ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកចាក់សាំង ស្នាក់នៅផ្ទះ កើតហេតុ។

សាក្សីថា នៅថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង១៧និង០០នាទី ក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាជូនបងស្រីជនរង គ្រោះទៅឡើងយន្តហោះទៅធ្វើការនៅប្រទេសជប៉ុន នៅសល់ជនរងគ្រោះ និងក្មួយស្រីមើលផ្ទះ។ លុះដល់ម៉ោង២១ និង០០នាទី ថ្ងៃដដែល ក្រុមគ្រួសារជនរងគ្រោះត្រលប់មកវិញ ក្មួយស្រីក៏បានប្រាប់ថា ជនរងគ្រោះបោកចាន-ឆ្នាំង នៅ ផ្ទះខាងលើ ខ្លួនមិនហ៊ានឡើងមើលទេ ពេលនោះម្តាយជនរងគ្រោះក៏នាំគ្នាឡើងទៅមើលឃើញជនរងគ្រោះយកខ្សែ ភ្លើងកង្ហារចងកជាប់នឹងកែងទ្វារបន្ទប់ស្លាប់ ម្តាយក៏ស្រាយខ្សែដាក់សពចុះមកក្រោម រួចរាយការណ៍ប្រាប់សមត្ថកិច្ច។

តាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសរាជធានីភ្នំពេញ និងការបញ្ជាក់របស់ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បញ្ជាក់ថា ៖ សាកសពនេះស្លាប់ដោយសារធ្វើអត្តឃាត (ចងក)។

បច្ចុប្បន្ន សពប្រគល់ជូនឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕ សណ្ដោស


ចែករំលែក៖