ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីជំរិតទារប្រាក់ពីក្មេងស្រី​

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច សៀមរាប សហការ ជាមួយសមត្ថកិច្ច ខេត្តបាត់ដំបង ឃាត់ខ្លួន នៅផ្ទះសំណាក់ ប៉ៅអី ចំណុច ស្ដុប បេនឡាន ចុងកៅស៊ូ​ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្រោយពីធ្វើសកម្មភាពចាប់ក្មេងស្រី​ម្នាក់ជំរិតទារលុយ ។

លោក ឧត្តមសេនីយ៍ ភឹង ចិន្ដារ៉េត ស្នងការរងទទួលបន្ទុក ផែនព្រហ្មទារន បានប្រាប់ក្នុងកិច្ចសម្ភាសថា ក្រោមការសហការ រវាងការិយាល័យ ព្រហ្មទារនកំរិតធ្ងន់ ខេត្តបាត់ដំបង និងការិយាល័យ ព្រហ្មទារនកំរិតធ្ងន់ ខេត្តសៀមរាប ដោយមានការចង្អុលបង្ហាញពីស្នងការទារំង២ នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១០និដ១៥នាទី សមត្ថកិច្ចជនសង្ស័យម្នាក់ ឈ្មោះរ៉ន ទិច( អាទី ) អាយុ ៣៤ឆ្នាំ មុខរបរជាកម្មករនៅប្រទេសថៃ ។ ចំណែក ក្មេងស្រីឈ្មោះ ប៉ន ចាន់សុភា អាយុ ៩ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង​ ស្រុកកំរៀង ខេត្តបាត់ដំបង រស់នៅជាមួយម្ដាយ ធ្វើកម្មករនៅបរទេសថៃ ។

ជនសង្ស័យ បានធ្វើសកម្មភាព ចាប់ក្មេងនៅចំណុច ច្រកឡែម ជាប់ព្រំដែនថៃ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ហើយរត់គិចមកច្រកកោននៅខេត្តសៀមរាប ។

លោក ឧត្តមសេនីយ៍ ភឹង ចិន្ដារ៉េត ស្នងការរងទទួលបន្ទុក ផែនព្រហ្មទារន បានប្រាប់ ជនសង្ស័យ ជាឪពុកចុង បានចាប់កូន ជំរិតទារប្រាក់ប្រពន្ធ ដោយសារខឹងប្រពន្ធសុំលុយ២លានរៀលមិនបានក៏ចាប់កូនស្រីជំរឹតទារប្រាក់តែម្ដង។

ក្រោយឃាត់់ខ្លួន ជនសង្ស័យត្រូវបានប្រគល់ជូនស្នងការខេត្តបាត់ដំបង កសាងសំណុំរឿងចាត់ការតាមច្បាប់៕ ប៊ុន​រិទ្ធី​


ចែករំលែក៖