ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាក់ស៊ីដឹកលើសទម្ងន់ដាច់កង់ក្រោយ១គ្រាប់នៅកណ្តាលផ្លូវជាតិលេខ៦

ចែករំលែក៖

ភ្នំពេញ៖ រថយន្តតាក់ស៊ីមួយគ្រឿង ខណៈបើកសុខៗស្រាប់តែដាច់កង់ក្រោយផ្នែកខាងស្តាំងមួយគ្រាប់អូសលើថ្នល់ជិត១០ម៉ែត្រតែសំណាងល្អមិនបណ្តាលឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈ ។

ហេតការណ៍នោះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អានៅចំណុចមខសណ្ឋាគាណាហ្សាតូក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

រថយន្តតាក់ស៊ីដែលដាក់កង់នេះម៉ាកនីសាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ ដំបង2A-3009 ម្ចាស់រថយន្តមិនត្រូវានគេស្គាល់ឈ្មោះនោះទេ គ្រាន់តែគេដឹងថា រថយន្តខាងលើដឹកអ្នកដំណើរចេញពីខេត្តកំពង់ចាមមកភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេកើតហេតុរថយន្តបានដឹងទំនិញនឹងដំណើរពេញចេញពីខេត្តកំពង់ចាមមកភ្នំពេញ ដោយបើកតាមផ្លូវជាតិលេខ៦ ខណៈមកដល់ចំណុចកើតហេតុរថយន្តតាក់ស៊ីនោះ បានបទត្រឡប់ថយក្រោយវិញដើម្បីដាក់ម៉ូយចុះតែពេលបើកបរមិនទាន់ដល់គោលដៅផង ស្រាប់តែដាច់កង់ក្រោយផ្នែកស្តាំអូសជិត១០ម៉ែត្រច្រង៉ាងកណ្តាលផ្លូវ តែសំណាងល្អមិនបណ្តាលឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈនោះឡើយ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុដោយសារតែមិនប៉ះពាល់ដល់អ្នកធ្វើដំណើរតាម ដងផ្លូវក៏ឲ្យម្ចាស់រថយន្តហៅជាងមកជួសជួលដាក់កង់រថយន្តឡើងវិញ បើកចេញកុំឲ្យមានការកកស្ទះចចរនៅតាមដងផ្លូវ ៕ ជ្រោយពេជ្រ


ចែករំលែក៖