ព័ត៌មានទាន់ហេតុការណ៍៖

ចងកសម្លាប់ខ្លួនផ្តាច់ជីវិតទាំងវ័យក្មេងចោលឪពុកម្តាយ

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យជំទង់ម្នាក់គិតខ្លី ធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ទៅនិងចម្រឹងបង្អូចក្នុងបន្ទប់ជាន់ទី១ ដែលបង្កកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះត្រួតពិនិត្យបកាលពីវេលាម៉ោង ៥និង១៥នាទីព្រឹក ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ 16AEo + E1 តាមបណ្ដោយផ្លូវលេខ៣៨៤ ក្រុម៤១ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ តាត ច័ន្ទមិនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ 16AEo + E1 តាមបណ្ដោយផ្លូវលេខ៣៨៤ ក្រុម៤១ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ១ មានស្រុកកំណើត នៅស្រុកអង្គរជ័យ ខេត្តកំពត ។

ប្រភពព័ត៌មានពីឪពុករបស់ជនរងគ្រោះឈ្មោះ តាត សាមូល អាយុ៦៣ឆ្នាំ បានប្រាប់អោយដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោង ប្រហែល៥ល្ថាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ កូនប្រុសរបស់គាត់ទើបតែត្រឡប់មកពីស្រុកវិញ មកផ្ទុះជាធម្មតា និង បានចូលបន្ទប់ដេករហូតដល់ម៉ោង១០យប់ ថ្ងៃដដែល កូនរបស់គាត់ក៏បានដើរចេញមកក្រៅ ជក់បារីរហូតដល់ម៉ោង ១០និង៣០នាទី ទើបត្រឡប់ចូលបន្ទប់វិញ និង បានដេករហូតដល់ម៉ោង ៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក៏បានក្រោកពីដំណេកដើម្បីទៅហាត់ប្រាណ ក៏ដើចូលទៅមើលកូន ទើបដឹងឃើញកូនរបស់ខ្លួនចងកសម្លាប់ខ្លួនទៅហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

បើតាមសម្តីលោក ពៅ ពិដោរ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ បានប្រាប់អោយដឹងថា ក្រោយពីទទួលដំណឹងថា មានករណីចងកសម្លាប់ខ្លួន ក៏បានចុះមកកន្លែងកើតហេតុដើម្បីត្រួតពិនិត្យសព ហើយក្រោយពីស្តាបការៀបរាប់ ឪពុករបស់សពបានអោយដឹងថា កូនប្រុសរបស់ខ្លួនធ្លាប់ប្រើប្រាស់ គ្រឿងញៀន កន្លងមកនេះ ។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ១ បានទំនាក់ទំនង ការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យ និង សន្និដ្ឋានថា ករណីខាងលើនេះជាករណីធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ៕ សរស្មី


ចែករំលែក៖