ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងមួយមេរលំដើមកៅស៊ូ បាក់សង្កត់លើខ្ទម ស្លាប់ពលករខ្មែរម្នាក់ក្នុងទឹកដីថៃ

ចែករំលែក៖

ប្រទេសថៃៈ បុរសជាពលករខ្មែរមួយរូប បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវដើមកៅស៊ូដ៏ធំមួយដើម បាក់សង្កត់លើខ្ទម ពេលកំពុងមានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្ត្រាក់ហើយជនរងគ្រោះកំពុងដេកក្នុងខ្ទមនោះ។

ឧប្បត្តិហេតុនេះកើតឡើងកាលពីជាងពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹង ថ្ងៃអង្ការ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងសួនកៅស៊ូ ភូមិតះខៀន ឃុំតះខៀន ខេត្តត្រាត ប្រទេសថៃ ។

អាជ្ញាធរថៃបានឲ្យដឹងថា កាលពីរឡងអធ្រាត្រ ថ្ងៃកើតហេតុ មានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងមានខ្យល់ព្យុះបានបក់ខ្លាំង បណ្តាលឲ្យដើមកៅស៊ូដ៏ធំមួយដើមបានបាក់ដួលសង្កត់លើខ្ទមស្នាក់នៅរបស់ពលករខ្មែរម្នាក់មានឈ្មោះ ដា អាយុ៣២ឆ្នាំ មិនដឹងមានស្រុកកំណើត នៅខេត្តណានោះទេ ។

ក្រោយកើតហេតុអាជ្ញាធរមានសមត្ថកិច្ចថៃបានចុះទៅដល់ កាប់ដើមកៅស៊ូដែលរលំដួល លើខ្ទមនោះចេញ និងបានរុំសពជនរងគ្រោះដឹកយកមកប្រគល់ឲ្យអាជ្ញាធរកម្ពុជាស្រាវជ្រាវ រកក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា


ចែករំលែក៖