ព័ត៌មានទាន់ហេតុការណ៍៖

ករណីខ្យល់កន្រ្តាក់បណ្តាលឲ្យរលំផ្ទះ១ខ្នង និងដេីមដូងរលំសង្កត់១ខ្នង

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៥-៤០ល្ងាច មានករណីភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំផ្ទះ ១ ខ្នងនៅភូមិសំរោង ឃុំលាងដៃ និងរលើងដើមដូងរលំដួលសង្កត់ផ្ទះនៅក្នុង ភូមិ សណ្តាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។

ម្ចាស់មានឈ្មោះ តាប់ លុំ ភេទប្រុស អាយុ៣៨ឆ្នាំ ។ ដែលមានទំហំផ្ទះ៧ម៉ែត្រគុណ៩ម៉ែត្រប្រក់ស័ង្គសី និងរលើងដើមដូងរលំដួលសង្កត់ផ្ទះឈ្មោះ ធួក ធី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិសណ្តាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ។ ក្នុងករណីទាំងពីរខាងលេីនេះពុំបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖