ព័ត៌មានទាន់ហេតុការណ៍៖

ខំសាងស្នេហ៍ភេទដូចគ្នាអស់៧ឆ្នាំ ទីបំផុតនៅតែអត់ប្រយោជន៍ ពីព្រោះវាច្រាស់ទិសពីប្រពៃណីខ្មែរ គ្មាននរណាគេគាំទ្រ

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍មិនធ្លាប់មានមួយបានកើតឡើង ខណៈមានស្ត្រីពីរនាក់ស្រឡាញ់គ្នាគ្មានអ្វីព្រាបបានប៉ះមិនដាច់ជាងស្កតាំងម៉ែដោយដើរតួជាប្តីប្រពន្ធរួមសុខទុក្ខ និងគ្នាតែបែរជាឪពុកម្តាយខាងស្រីមកបំបែក ព្រោះចង់ឲ្យកូនស្រីមានអនាគតល្អ ហើយបានមកចាប់ដឹកតាមរថយន្តទៅផ្ទះវិញ ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល ថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ភាគីដើរតួអង្គ​ប្ដី​ឈ្មោះ វ៉ា​ត់ សុ​ខន អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ​ជាមួយ​គ្នា មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ចំណែកភាគីដែលដើរ​តួអង្គ​ប្រពន្ធ​មានឈ្មោះ ឈាង វី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ស្តុក ឃុំ​ស្វាយ​ច​ចឹប ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​ ។

ប្រភពព័ត៌មានបានឲ្យដឹងថា គូស្នេហ៍ភេទដូចគ្នាខាងលើមានកា​រស់នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​រយៈពេល​៧​ឆ្នាំមកហើយដោយមាន​អនុស្សាវរីយ៍​គ្រប់​រស់ជាតិ​មិន​អាច​បំភ្លេច​បានហើយពួកគេបាន​សច្ចា​យក​គ្នា​ជា​ប្ដី​ប្រពន្ធ និង​រស់នៅ​ជាមួយ​គ្នា​អស់​មួយ​ជីវិត​ពួក​គេ​បាន​រស់នៅ​ជាមួយ​គ្នា​ក្រោម​ដំបូលផ្ទះ​ខាង​តួអង្គ​ប្រុស​ ។ ចំណែក​ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ​ខាង​តួអង្គ​ប្រុស​មិន​បាន​បំបែកបំបាក់​កូន​ទេ ហើយ​បាន​ចាត់​ទុក​ថា ជា​កម្ម​ពៀរ និង​និស្ស័យ​គូព្រេង​របស់​កូន​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​បែប​នេះ​ ។ ប៉ុន្តែ​ចំពោះ​ឪពុក​ម្ដាយ​ក្រុម គ្រួសារ​ខាង​តួអង្គ​ស្រី​វិញ​ មិន​ដូច្នោះ​ឡើយ​ ។ តែងតែ​ស្ដីប្រដៅ​កុំ​ឲ្យ​កូន​ធ្វើ​បែប​នេះ ព្រោះ​វា​នាំ​ឲ្យ​វង្ស​ត្រកូល គ្រួសារ ទទួល​រង​ភាព​អាម៉ាស់ និង​តែង​អូស​ទាញ​យក​កូនស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​បន្តបន្ទាប់​ ។ ប៉ុន្តែ​ទោះជា​ខំប្រឹង​យ៉ាងណា​ក៏​កូនស្រី​មិន​តាម​ឡើយ ព្រោះ​នាង​បាន​សម្រេចចិត្ត​រស់នៅ​ជា​ប្ដី​ប្រពន្ធ​ជាមួយ តួអង្គ​ប្រុស​រហូត​ចាស់​កោង​ខ្នង​រួច​ទៅ​ហើយ​ ។

តែដោយទ្រាំភាពអាម៉ាស លែង​បាន​ទើប​ឪពុក​ម្ដាយ​ខាង​ស្រី​សម្រេចចិត្ត​លើកគ្នា​ទៅ​នាំ​កូនស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ធ្វើ​យ៉ាងណា​ត្រូវ​តែ​នាំ​ទៅ​ឲ្យ​ខាន​តែ​បាន​ ។ ពេល​ទៅ​ដល់​បាន​ឪពុក​ម្ដាយ​បាន​នាំ​កូនស្រី​រួម​ទាំង​តួអង្គ​ប្រុស​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល ដើម្បី​សម្របសម្រួល​គ្នា សុំ​យក​កូនស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ពេល​នោះ​កូនស្រី​បាន​ប្រកែក​ដាច់ អហង្ការ​ថា មិន​ទៅ​ចោល​ប្ដី​សំណព្វចិត្ត​ឡើយ​ ។ ដោយ​គ្មាន​ជម្រើស​ទើប​ឪពុក​ម្ដាយ​ក្រុម​គ្រួសារ សម្រេចចិត្ត​ចាប់​សែង​កូនស្រី​លើកដាក់​បញ្ចូល​ទៅ​ក្នុង​រថយន្ត​ដឹក​ចាកចេញ​ទៅ​បាត់​ ។ ខណៈនោះ​ដែរ​តួអង្គ​ប្រុស​បាន​ស្រែក​ឲ្យ​នគរបាល​ជួយ​ឃាត់​កុំ​ឲ្យ​ឪពុក​ម្ដាយ​ខាង​តួអង្គ​ស្រី​នាំ​យក​កូន​ត្រឡប់​វិញ​ដែរ តែ​នគរបាល​គ្មាន​សិទ្ធិ​ហាមឃាត់​ឡើយ​ ហើយ​ទីបំផុត​តួអង្គ​ប្រុស​បាន​ត្រឹម​អង្គុយ​យំ សោកា​ទាំង​ក្ដី​អស់សង្ឃឹម ៕ សុខសែនជ័យ


ចែករំលែក៖