ព័ត៌មានទាន់ហេតុការណ៍៖

អ្នកម្នាង អ៊ុក ផល្លា ដែលរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុនោះ បានទទួលមរណភាពហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ដំណឹងអកុសលបានផ្សាយថា អ្នកម្នាង អ៊ុក ផល្លា ដែលរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុនោះ បានទទួលមរណភាពហើយ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ប្រភពព័ត៌មានក្នុងស្រុកថា អ្នកម្នាង អ៊ុក ផល្លា ពិតជាបានសោយទិវង្គត តាំងពីវេលាម៉ោង១២និង២៣នាទី ដោយសាររបួសធ្ងន់ធ្ងរពេក ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្តឈ្នួលមួយគ្រឿងម៉ាកហាយលែនឌើ ពាក់ស្លាកលេខ ភ្នំពេញ 2L9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ហើយបានបុកចូលរថយន្តរបស់សម្តេចក្រុមព្រះ នៅផ្លូវជាតិលេខ៤ ក្នុងឃុំឧកញ៉ាហេង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យគ្រោះថ្នាក់សម្តេចក្រុមព្រះរងរបួស និងអ្នកម្នាងអ៊ុក ផល្លា រងរបួសយ៉ាងធ្ងន់ធ្ងរ និងបានទទួលមរណភាពនៅរសៀលថ្ងៃដដែលនេះ ៕

 


ចែករំលែក៖