ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនដឺមួយគ្រឿងពេលកំពុងតែបើកភ្លើងឆេះពីក្រោយ ភ័យព្រលឹងចុងសក់

ចែករំលែក៖

ប៉ោយប៉ែត ៖ តាមសេចក្តីរាយការណ៍ពីស្រុកអូជ្រៅឲ្យដឹងថា រថយន្តហាយឡេនដឺមួយគ្រឿង កំពុងបើកចូលស្ថានីយសុខ​ៗ ស្រាប់តែ​ឆាបឆេះ​បង្ក​ជា​អណ្តាតភ្លើង​ផ្អើល​ពេញ​លើ​ផ្លូវជាតិ​លេខ​៥ កាលពីម៉ោង៩និង៤០នាទីព្រឹក ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ជិត​ស្ថានីយ​បញ្ចូល​ហ្គាស​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ​ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចស្រុកអូរជ្រៅបន្តថា រថយន្ត​ខាងលើ​ម៉ាក HILANDER ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-6805 ពណ៌​ខ្មៅ ជា​រថយន្ត​ប្រើ​ហ្គា​ស បើកបរ​ដោយ​ឈ្មោះ បឿ​យ បៀ ភេទ​ប្រុស អាយុ​30​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ចាន់ ដា​រី អាយុ​៣០​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោ​ភណ្ឌ ។

លោក សេស វិបុល អធិការ​នគរបាល​ស្រុក​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា មុន​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ​បើក​ពី​កើតមក​លិច​បំណង​ទៅ​ប៉ោយ​ប៉ែ​ត ហើយ​មក​ដល់​កន្លែង​កើតហេតុ​បំរុង​បត់​ចូល​ស្ថានីយ ដើម្បី​បញ្ចូល​ហ្គា​ស តែ​មិន​ទាន់​បាន​ទាំង​បត់​ចូល​ផង ស្រាប់តែ​អណ្តាតភ្លើង​ឆាបឆេះ​ពីក្រោយ​ដេញ​មក​ខាង​មុខ​ធ្វើ​ឱ្យ​ម្ចាស់រថយន្ត២​នាក់​ប្តី​ប្រពន្ធ​និងម្ចាស់​ស្ថានីយ៏ភយ័​ព្រលឹង​ចុង​សក់​ ព្រោះ​កន្លែង​កើតហេតុ​នៅ​ជិត​ស្ថានីយ​របស់​គាត់​។ ប៉ុន្តែករណីខាងលើនេះ​មិន​បាន​បង្ក​ឲ្យ​នរណា​ម្នាក់​រង​របួសនិងស្លាប់​ឡើយ គឺ​អ្នកបើកបរ និង​ប្រពន្ធ​បាន​ចេញពី​រថយន្ត​ទាន់​ពេល​វេលា ​។

លោកអធិការបញ្ជាក់ថាក្រោយ​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​លោក​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​លោក អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ក៏​បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​កន្លែង​កើត​ហេតុ ដើម្បី​ជួយ​ផង​ដែរ តែ​រថយន្ត​​ត្រូវ​បាន​ឆេះ​អស់​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ព្រោះ​កន្លែង​កើតហេតុ​ឆ្ងាយ​ពី​សមត្ថកិច្ច​ ហើយ​ករណី​នេះ លោក​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​ត​ប្រព័ន្ធ​ដាក់​ហ្គា​ស​ប្រើ​ខុស​បច្ចេកទេសទើបបណ្ដាលឲ្យឆេះ ៕ វណ្ណា


ចែករំលែក៖