ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ក្បែរចិញ្ចើមផ្លូវសង្ស័យថាករណីខ្យល់គរ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ក្បែចិញ្ចើមផ្លូវដោយសង្ស័យថា ជាករណីខ្យល់គរ ។ ករណីខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចលើចិញ្ចើមផ្លូវកៅស៊ូរ ស្ថិតក្នុងភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាត់ សុងហេង ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កសិករ មានទីលំនៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពដដែលបន្ត នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ២០ ជនងគ្រោះបានជិះម៉ូតូជាមួយឈ្មោះសន សុខហេង ដោយមានសភាពស្រវឹងជោគជាំ បានជិះម៉ូតូដួលធ្វើឲ្យជនរងគ្រោះខឹង ភ្លាមនោះជនរងគ្រោះក៏ដើរចេញបាត់ទៅ ។លុះស្អែកឡើងវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១៩ ខែឆ្នាំដដែល ស្រាប់តែគេបានឃើញជនរងគ្រោះដេកស្លាប់ក្បែរចិញ្ចើមផ្លូវ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះមកធ្វើការពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន ។

ក្រោយពីពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖