ភ្នំពេញ៖ ស្ទើជារៀងរាល់ថ្ងៃនៅតាមបណ្តោយផ្លូវវេងស្រេងត្រង់ចំណុចមុខរោងចក្រអាមេរិកកាំង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញតែងតែមានការកកស្ទះចរាចរណ៍ខណះបងប្អូនកម្មការិនីរោងចក្របានចេញពីបំពេញការងារនាពេលល្ងាចៗព្រោះដោយសារតែក្រុមអាជីវកបាននាំគ្នាដាក់រទះលក់បន្លែផ្លែឈើដង្ហែគ្នាលើដងផ្លូវសាធារណះដោយមិនខ្វល់សោះ ។
យើងសង្កេតឃើញថា ទីតាំងខាងលើនាវេលាម៉ោង៤រហូងទៅដល់ម៉ោង៦ល្ងាចតែងតែមានកកស្ទះស្ទើជារៀងរាល់ថ្ងៃតែម្តង តែមិនទាន់ឃើញអាជ្ញាធរមូលដ្ឋានបានវិធានការយ៉ាងណាចំពោះក្រុមអាជីវកទាំងនោះទេដោយបណ្តោយឲ្យដាក់រទះនិងកញ្ជើល្អីលក់ដើចញ្ចើមផ្លូវបែបនេះ រឺក៏ក្រុមអាវកទាំងនោះបានបង់សេវាប្រចាំថ្ងៃទៅលើលោកចៅសង្កាត់ចោមចៅទី២ទើបលោកមិនចុះរៀបចំសណ្តាប់ធ្នាប់បែបនេះ៕ សុខាសែនជ័យ