ភ្នំពេញ៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រ ជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខណ្ឌឫស្សីកែវ លោក អូស្មាន ហាសាន់ បានដាស់តឿនឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមកុំជឿតាមការញុះញង់ បំបែកបំបាក់របស់ជនអគតិមួយមួយក្តាប់តូច ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពនៅកម្ពុជា និងសូមអំពាវនាវឲ្យពលរដ្ឋអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ។
លោកអូស្មាន ហាសាន់ ប្រធានក្រុមការងារចុះជួយខណ្ឌ ឫស្សីកែវ បានលើកឡើងដូច្នេះនៅក្នុង ឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារចុះជួយបក្ស និងជាមួយសមាជិក សមាជិការគណបក្ស ប្រជាជនកម្ពុជាចំនួន ៥០០នាក់ មកពីសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ។
លោកអូស្មាន ហាស្សាន់ បានបញ្ជក់ថា៖ ប្រទេសជាតិ មានសុខសន្ដិភាព ប្រជាពលរដ្ឋគ្រប់រូបរស់នៅដោយសុខដុមរមនា ដូចសពថ្ងៃនេះ ក៏ដោយសារមានមេដឹកនាំល្អ ប្រកបដោយគ្គតិបណ្ឌិត្យ នេះប្រទេសជាតិមានការអភិវឌ្ឍ ។ ដូច្នេះហើយ
សូមបងប្អូនឈប់ ជឿក្រុមប្រឆាំងតទៅទៀត តើពួកគេបានធ្វើអ្វីខ្លះជូនជាតិ និងប្រជាពលរដ្ឋ ក្រៅពីការញុះញង់ បំបែកបំបាក់ បោកប្រាស់ឲ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន ។ ដើម្បីឆ្លើយតបទៅ នឹងអំពើល្អរបស់បក្សប្រជាជនកម្ពុជា លោក អូស្មាន ហាស្សាន់ ក៏បានធ្វការអំពាវនាវដល់ បងប្អូនប្រជាពល រដ្ឋ សូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ពិសេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបម្រើជាតិ និងប្រជាពលរដ្ឋ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
លោក អូស្មាន ហាស្សាន់ ក៏បានបញ្ជាក់អំពីប្រវត្តិសាស្រ្តខ្មែរកន្លងមកថា នៅក្នុងរបបមេដឹកនាំសម័យមុនៗ គឺបានធ្វើអ្វីៗ ដើម្បីតែផលប្រយោជន៍ និងអំណាចបក្សពួកខ្លួនប៉ុណ្ណោះ គឺមិនដែលធ្វើអ្វីដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជា ពលរដ្ឋឡើយ គឺបានធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខវេទនា មិនដែលបានសុខម្តងណាឡើយ គឺស្គាល់តែសង្រ្គាមកាប់សម្លាប់ ព្រាត់ប្រាស់ជាបន្តបន្ទាប់ ។
លោក អូស្មាន ហាសាន់ បានបន្តថា ៖ មានតែគណបក្ស ប្រជាជនកម្ពុជាមួយគត់ ដែលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ពិសេសមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើអំពើល្អគ្រប់បែបយ៉ាង តាមរយៈបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងបានកសាង អភិវឌ្ឍន៍ រួមសុខរួមទុក្ខ ជាមួយប្រជា ពលរដ្ឋ រកសន្តិភាព ការពារសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋបានសុខសាន្តតទៅ ហើយ ដោយសារមានសន្តិភាពនេះ ទើបប្រជាពលរដ្ឋយើង មានការជឿជាក់ និងគាំទ្រជាខ្លាំងដល់បក្សប្រជាជនកម្ពុជា បានដឹកនាំរាជរដ្ឋាភិបាល រយៈពេល៥អាណត្តិមកហើយ និងបន្តគាំទ្រនៅអណត្តិទី៦ ដែលនឹងត្រូវធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យទទួលបានជោគជ័យ ៕ សំរិត