ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខឹងប្រពន្ធសម្រេចចងកធ្វើអត្ដឃាតទៅនឹងដើមឈើក្រោយផ្ទះ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ស្រវឹងស្រាខឹងប្រពន្ធមិនរៀបបាយឲ្យហូបបានសម្រេចចិត្ដចង.កធ្វើអត្ដឃាតសម្លាប់ខ្លួនទៅនឹងដើមឈើខាងក្រោយផ្ទះ បង្កមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង និង៣០នាទី ថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិចុងកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះចង.កធ្វើអត្ដឃាតឈ្មោះ ភូ ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិចុងកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដ ដែលបន្ដថា តាមការបំភ្លឺរបស់ស្រ្ដីជាប្រពន្ធជនរងគ្រោះឈ្មោះ គង់ សូរិយា បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨ និង៣០នាទី ជនរងគ្រោះឈ្មោះ ភូ ធឿន បានផឹកស្រាជាមួយបក្ខពួករបស់ខ្លួនឈ្មោះសារ៉េត និងឈ្មោះ ភី តាំងពីវេលាម៉ោងរហូតដល់វេលាម៉ោងប្រហែល៨យប់ ទើបជនរងគ្រោះត្រឡប់ទៅផ្ទះ ។ លុះមកដល់ផ្ទះរបស់ខ្លួនវិញហើយ ជនរងគ្រោះបានឲ្យប្រពន្ធរបស់ខ្លួនឈ្មោះ គង់ សូរី រៀបចំបាយទឹកឲ្យខ្លួនហូប តែប្រពន្ធមិនព្រមរៀបឲ្យនោះទេ រួចឆ្លើយតបទៅវិញថា បាយសម្លរនៅក្នុងឆ្នាំងរៀបចំហូបខ្លួនឯងទៅ ភ្លាមនោះជនរងគ្រោះជាប្ដីមានចិត្ដខឹងប្រពន្ធក៏ដើរទៅខាងក្រោយផ្ទះ និងដេកលើគ្រែក្រោមដើស្វាយ រីឯប្រពន្ធជនរងគ្រោះក៏នាំកូនឡើងដេកលើផ្ទះបាត់ទៅ ។ លុះព្រឹកឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៥ និង៣០នាទីព្រឹក ប្រពន្ធភ្ញាក់ឡើងមិនឃើញប្តីរបស់ខ្លួន ក៏ដើររកប្តីស្រាប់តែឃើញជនរងគ្រោះចង.កធ្វើអត្ដឃាតសម្លាប់ខ្លួនទៅនឹងដើមស្វាយក្រោយផ្ទះបាត់ទៅហើយ ភ្លាមនោះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងបានរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យទៅលើសាកសព ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្ដឃាតសម្លាប់ខ្លួនពិតប្រាកដមែន ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖