ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូបុកក្បាលរថយន្តឡិចសីុសកំពុងបត់ឆ្លងផ្លូវបណ្តាលឲ្យបោកក្បាលរងរបួសធ្ងន់ធ្ងរ​

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ខណៈជិះម៉ូតូបុកក្បាលរថយន្តឡិចសីុសនៅតាមបណ្តោយផ្លូវ​ ៦០​ ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​ ៤និង១០នាទីរសៀលថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ។

តាមសម្តីប្រជាពលរដ្ឋបានឲ្យដឹងថាមុនពេលកើតហេតុរថយន្តឡិចសីុសRX​300​ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ​ ទិសដៅពីក្បាលថ្នល់ឆ្ពោះទៅព្រែកហូរ​ ប៉ុន្តែខណៈមកដល់ចំណុចកើតហេតុ ក៏បានទាញចង្កូតរថយន្តបត់ឆ្វេងត្រឡប់ក្រោយ​ដោយខ្វះការប្រុងប្រយ័ត្ន ក៏បណ្តាលឲ្យយុវជនម្នាក់កំពុងជិះម៉ូតូមួយគ្រឿងម៉ាក​ BENLY ពណ៌ស ពាក់ស្លាកលេខ តាកែវ 1Q-4579 បានធ្វើដំណើរស្របទិសគ្នាជាមួយរថយន្ត​ ក៏ជ្រុលបុកចំក្បាលរថយន្តឡិចសីុសយ៉ាងពេញទំហឹងតែម្តង​ ធ្វើឲ្យយុវជនជាម្ចាស់ម៉ូតូខ្ទេតចេញពីម៉ូតូបោកក្បាលរងរបួសធ្ងន់ធ្ងរ​ ចំណែកម៉ូតូនឹងរថយន្តត្រូវរងការខូចខាត ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរខណ្ឌដង្កោបានចុះមកដល់ចំណុចកើតហេតុនឹង​បានវាស់វែងរួចអូសយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំដោះស្រាយនាពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖