ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញ​ បន្តចុះរៀបចំសណ្តាប់ធ្នាប់អនាម័យសាធារណៈក្នុងមូលដ្ឋាន ដោយផ្តោតសំខាន់លើកផ្លូវសំខាន់ៗទាំង៩ខ្សែ

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមការបទបញ្ជារបស់​ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃព្រហស្បត្តិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាល នៃណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ និង លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បន្តចុះរៀបចំសណ្តាប់ធ្នាប់អនាម័យសាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយផ្តោតសំខាន់លើកផ្លូវសំខាន់ៗទាំង០៩ខ្សែ ជាគោលកាណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យរដ្ឋបាលខណ្ឌចុះអនុវត្តន៍ ។

ជាក់ស្តែងព្រឹកនេះកម្លាំងគណៈបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធាណៈនៅតីរវិថីព្រះស៊ីសុវត្ថិ(មុខព្រះបរមរាជវាំង) មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី និង ផ្លូវលេខ៤៧-១០៦-១០៨-១៣៦-៩៣-ល-។

ក្នុងការរៀបចំនេះកម្លាំងគណៈបញ្ជាឯកភាពខណ្ឌរដ្ឋបាលដូនពេញ បានប្រកាសសេចក្តីជូនដំណឹង ឲ្យបងប្អូនប្រជាពលរដ្ឋត្រូវប្រកបអាជីវកម្មតាមគំនូស ដែលរដ្ឋបាលខណ្ឌបានកំណត់ ចំពោះយានយន្តដែលយតនៅលើផ្លូវហាមឃាត់ កម្លាំងក៏បានធ្វើការស្ទួច រថយន្តចតលើចិញ្ចើមផ្លូវ បានចំនួន២គ្រឿងបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញ ។

ចំពោះការងារបរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុង វិញ លោក អភិបាលខណ្ឌ បានបញ្ជាឲ្យគ្រប់គោលដៅប្រជាការពារធ្វើការសំអាតសំរាម ដោយបានយកម៉ាស៊ីនបាញ់លាងចល័ត ធ្វើការសំអាតតាមដេប៉ូសំរាម, ធ្វើការប្រមូលសំរាមក្រោយពីក្រុមហ៊ុនស៊ីនទ្រីប្រមូលរួច ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបញ្ចេញសំរាមខុសម៉ោងពេលកំណត់ ដូចជាៈ ផ្លូវលេខ៤៧ ផ្លូវលេខ១០៦-១០៨ និងផ្លូវព្រះស៊ីសុវត្ថិ ជាពិសេស លោក អភិបាលខណ្ឌ បានដឹកនាំកម្លាំងប្រជាការពារយកម៉ូតូកង់បី ធ្វើការបូមបាញ់លាងសំអាតតាមសួនច្បារ-ច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រីរហូតដល់កំពង់ចម្លងអរិយក្សត្រ, លាងសំអាតថ្នល់-ការ៉ូឡាសួនសម្តេចតេជោហ៊ុនសែន, សួនច្បារព្រះបរមរតនៈរូប សួនច្បារមុខវិទ្យាស្ថានជាតិអប់រំ មហាវិថីព្រះសីហនុ និងមហាវិថីព្រះនរោត្តម ដើម្បីឲ្យមានបរិស្ថានអនាម័យល្អ ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត និងហាត់ប្រាណជាដើម ៕ ស​ តារា


ចែករំលែក៖