ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន ខេ.អេស.អូ.ត្រេនស្ព័ត ដឹកទំនិញគេចពន្ធសម្លៀកបំពាក់និងសម្ភារយោធា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានឃាត់រថយន្តក្រុងដឹកអ្នកដំណើរគេចពន្ធសម្លៀកបំពាក់និងសម្ភារយោធា ១គ្រឿងកាលពីវេលាម៉ោង១១និង៣០ នាទីយប់ថ្ងៃ១៥កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ ជាតិលេខ៥ ក្នុងភូមិសែសិន សង្កាត់អូរ អំបិល ក្រុងសិរីសោភ័ណ ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ដោយមានការណែនាំពីលោកឧត្តម សេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តហើយកម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្តដែលដឹកនាំដោយលោកវរសេនីយ៍ទោ រស់ អៀម និងលោកវរ សេនីយ៍ត្រី យឹម នី លោកវរសេនីយ៍ត្រី ម៉ី បូរ៉ាន់ បានស្រាវជ្រាវកំណត់មុខសញ្ញាឃាត់រថយន្តក្រុង១គ្រឿងរបស់ក្រុមហ៊ុនខេ.អេស.អូ.ត្រេនស្ព័តដឹកអ្នកដំណើរ។

លោកបានបញ្ជាក់ថា ក្រោយពេល ឃាត់រថយន្តក្រុង១គ្រឿងនេះត្រូវបាននាំយកមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យដើម្បីពិនិត្យឆែកឆេររកឃើញ មានទំនិញមានសម្ភារយោធារួមមាន ៖

ទី១.អាវយឺតរូបកាំភ្លើងចំនួន៣៨អាវ

ទី២.អាវយឺតពណ៌ទាហានចំនួន១៥អាវ

ទី៣.កាបូបដាក់កាំភ្លើងចំនួន៩កាបូប

ទី៤.ស្រោមខ្នោះចំនួន៥៥ខ្នោះ

ទី៥.ស្រោមកាំភ្លើងខ្លីចំនួន១២ស្រោម

ទី៦.ស្រោមកាំភ្លើងខ្លីមានខ្សែ១០ស្រោម

ទី៧.ខ្សែកាំភ្លើងចំនួន៤៧ស្រោម។

ទំនិញដែលគ្មានពន្ធ១២មុខរួមមាន ១. ម្សៅ sakura ១កេស៥៣គីឡូក្រាម ២.ម្សៅ ricemilk១កេស ស្មើ៥២គីឡូក្រាម ៣.ម្សៅចម្រុះ១កេស ស្មើ២៥គីឡូក្រាម ៤.សន្ទូចត្រីម៉ាក sulsuecess ១កេសស្មើ ១៨គីឡូក្រាម ៥.ប្រេងខ្យល់ដប១កេស ស្មើ៦០គីឡូក្រាម ៦.ប្រេងកូឡា រូបស្វា១ កេសស្មើ២៦គីឡូក្រាម ៧.សាប៊ូលាង ឡាន១កេសស្មើ៥ដប ៨.ស្បែកជើង ចម្រុះ៥បាវស្មើ១៦២គីឡូក្រាម ៩.ខោ កាគី៣បាវស្មើ១៦០គីឡូក្រាម ១០.ខោ ប៉ារ៉ាចង្កេះកៅស៊ូ២ដុំស្មើ៨៧គីឡូក្រាម ១១.អាវយឺតពណ៌លឿង៦០អាវ ១២.ពោត ៤៣ការុង ។

លោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានប្រាប់ថាចំពោះសម្ភារយោធាចំនួន៧មុខដែលកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចាប់ត្រូវបានអនុវត្តទៅតាមច្បាប់និងទំនិញ១២មុខត្រូវបានថ្លឹងប្រគល់ជូនមន្ត្រីគយនិងរដ្ឋាករខេត្តបន្ទាយមាន ជ័យឲ្យបង់ពន្ធ ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នង ការនគរបាលខេត្តបន្ទាយមានជ័យបាន បញ្ជាក់ថា ក្រោយពេលដែលកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តឃាត់រថយន្ត១គ្រឿងដែលដឹកសម្ភារយោធានិងទំនិញគេចពន្ធត្រូវបានអនុវត្តតាមច្បាប់ហើយ កម្លាំងជំនាញកំពុងស្រាវជ្រាវមុខសញ្ញារថយន្តក្រុងដឹកអ្នកដំណើរដឹកទំនិញគេចពន្ធនិងល្មើសច្បាប់បន្តទៀត ៕ ហេង នរិន្ទ្រ


ចែករំលែក៖