ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៣នាក់យ៉ាងរន្ធត់ដោយសារឡានដឹកទំនិញបើកកៀរម៉ូតូហើយកិនពីលើ

ចែករំលែក៖

ភ្នំពេញ ៖ មនុ​ស្ស​ចំនួ​ន ៣​​នាក់ បាន​បាត់​បង់​​ជី​វិត នៅ​នឹ​ងក​ន្លែ​ង​​កើត​ហេតុ ដោយ​​សារ​រថ​យន្ត ដឹ​កទំ​និញ​​ខ្នាត​​យក្ស បើក​​កៀ​​ម៉ូតូ ហើ​យ​កិន​ បែក​ក្បាល ធ្លាយ​ខួរគួរឲ្យរន្ធត់ជាទីបំផុត ។

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត មួយគ្រឿង ម៉ាក​ហ៊ីយ៉ានដាយ ពណ៍​លឿង ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP 2260 បើកបរ​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង​ស្របគ្នា​ជាមួយ ម៉ូតូ​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DE-0752 ជិះ​គ្នា ៣​នាក់ ត្រូវបាន​រថយន្តបើក​កៀ​និង​កិន ពីលើ​ជនរងគ្រោះ ទាំង ៣​នាក់ បណ្តា​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង កើតហេតុ​តែម្តង។

ប្រភពបន្តថា ​ម្ចាស់​រថយន្ត​បង្ក ឈ្មោះខូវ ខែ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិពោធីព័ទ្ធ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​យកមក​សាក​សួរដើម្បី​ចាត់ការ តាមច្បាប់​ផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាល​ពី​វេ​លា​ម៉ោ​ង ១១​​និង​​១០ នា​ទី​​ព្រឹក ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ បើកបរម៉ូតូឈ្មោះម៉ាត់ សារី ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរអីស្លាម (មុខរបរលក់ដូរ) មានទីលំនៅផ្ទះលេខ១០៥៧ ក្រុមទី៥ ភូម២ សង្កាត់ច្រាំចំរេះ១ ខណ្ឌឫស្សីកែវ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ, អ្នករួមដំណើរជិះក្រោយឈ្មោះសេត រ៉ូសីកា ភេទស្រី អាយុ៥ឆ្នាំ ជនជាតិខ្មែរអីស្លាម មានទីលំនៅផ្ទះលេខ១០៦៣ ក្រុម៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ស្លាប់នៅកន្លែងកើតហេតុ និងអ្នកជិះក្រោយម្នាក់ទៀត ឈ្មោះម៉ាត់ សារីណា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរអីស្លាម (មុខរបរកម្មករកាត់ដេរ)មានទីលំនៅដូចខាងលើ បណ្ដាលឲ្យ(ស្លាប់)នៅកន្លែងកើតហេតុ ៕

 


ចែករំលែក៖