ព័ត៌មានទាន់ហេតុការណ៍៖

ចោរដៃឆើតគាស់ផ្ទះលក់ចាបហួយលួចស្រាបៀរជាង៥០កេស លុយ និងមាសរាប់ពាន់ដុល្លារ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ផ្ទះអ្នកលក់ ចាប់ហួយមួយកន្លែង ត្រូវចោរលួចគាស់ទ្វារចូលលួចទ្រព្យ សម្បត្តិអស់ជាច្រើន កាលពីវេលា៣យប់ឈានចូល ថ្ងៃ ព្រហស្បតិ៍ ១ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ ដំបងវេញឃុំសង្កែសាទបស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសូត្រ ហេងភេទស្រីអាយុ៥៨ឆ្នាំមុខរបរលក់ចាប់ហួយមានទីលំនៅកន្លែងកើតហេតុខាងលើ ។ ជនរងគ្រោះត្រូវចោរលួចគាស់ទ្វារផ្ទះចូលយក ទ្រពសម្បតិ្ត អស់មួយចំនួនរួមមាន ស្រាបៀរ ABCអស់១០កេស ស្រាបៀរTiger អស់៥កេស ស្រាបៀរ កម្ពុជា ២០កេស និងស្រាបៀរ ហ្គេនបឺគអស់ ២៥កេស ប្រាក់ដុល្លា អស់២២៥០ដុល្លារ ប្រាក់រៀល ១១៥០០០០រៀល ខ្សែដៃមាស ចំនួន៥ជី អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន១ សន្លឹក។

សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ក្នុងករណីយខាងលើនេះសមត្ថកិច្ចកំពុងតាមដាននិងស្រាវជ្រាវ ស្វែងរកជនសង្ស័យ ចាប់យកមកផ្តន្ទាទោស តាមផ្លូវ ច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖