ខេត្តត្បូងឃ្មុំ ៖ ផ្ទះធ្វើអំពីឈើទំហំ៧ម៉ែត្រគុណ៨ម៉ែត្រចំនួន២ខ្នង ប្រក់ក្បឿង បានឆេះអស់ទាំងស្រុងនិងបាត់បង់ទ្រព្យ សម្បត្តិមួយចំនួុន នៅពេលម្ចាស់បែកថ្នាំដុតបំផ្លាញចោលដោយខ្លួនឯង ។
ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៣០នាទី ថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិកៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ប្រភពព័ត៌មានបានអះអាងថា ម្ចាស់ផ្ទះខាងលើនេះជាមនុស្ស ញៀនថ្នាំរហូតកើតរោគសរសៃប្រសាទ ។ នៅថ្ងៃកើតហេតុជនសង្ស័យបានបែកថ្នាំរួចបានដុតផ្ទះខ្លួនឯងចោល ខណៈប្រពន្ធរត់ស្ទើរមិនទាន់គេចទៅជ្រកផ្ទះអ្នកជិតខាង ។
ជនសង្ស័យដែលបានដុតបំផ្លាញជម្រកខ្លួនឯងឈ្មោះ លី រ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ ខ្មែរឥស្លាម និងប្រពន្ធឈ្មោះកៅ ណះ អាយុ៣៩ឆ្នាំ ខ្មែរឥស្លាម ។ អ្នកទាំង២នាក់រស់នៅភូមិ-ឃុំខាងលើ ។
ប្រពន្ធបានរៀបរាប់ឧ្យដឹងថា ផ្ទះ២ខ្នងត្រូវបានឆេះអស់ទាំងស្រុង ទាំងសម្ភារមួយចំនួនរួមមាន៖ ប្រាក់រៀលចំនូន១លាន សាបសិបម៉ឺនរៀល មាសគ្រឿងចំនួន៤ជី ស្រូវ២ស្បោងធំ និងឯកសារគ្រួសារមួយចំនួនទៀត។ ប្រពន្ធអះអាងថា ប្តីគាត់ ញៀនថ្នាំ រហូតក្លាយជាមនុស្សមានសតិមិនប្រក្រតីទើបគ្រួសារមួយត្រូវរលាយហិនហោចក្នុងមួយប៉ព្រិចភ្នែក ។
បើទោះយ៉ាងណា ជនសង្ស័យត្រូវបាននគរបាលបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី ៕ វណ្ណៈ