ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុករ៉ឺម៉កឈប់ដាក់ស្លាកលក់ខុនដូស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជិះម៉ូតូលឿនជ្រុលបុកម៉ូតូសណ្តោងរ៉ឹម៉កឈប់ដាក់ស្លាកផ្សាយពាណិជ្ជកម្មលក់ខុនដូពីក្រោយពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ប៊ុន សៀវប៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកបរម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-7253ល្បឿនលឿន ដោយធ្វើដំណើរ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកម៉ូតូសង់កូរ៉េ ពណ៌ក្រហមសណ្តោង រុឺម៉ក ដឹកស្លាកប៉ាណូ ផ្សាយពាណិជ្ជកម្ម ដើរដាក់តាមផ្លូវវេងស្រេង ពីក្រោយ បណ្តាលឲ្យដួសស្លាប់ភ្លាមៗនៅកន្លែង យ៉ាងអាណោចអាធម័។

ក្រោយកើតហេតុ សមត្ថកិច្ចស្រាវជ្រាវ ស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណកយតាមប្រពៃណី រីឯម៉ូតូនិងរុឺម៉ក សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖