ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកគាដាច់ក្រឡេកិនគោយន្តកន្រ្តៃរបួសធ្ងន់ម្នាក់នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អ្នកបើកបរគោយន្តកន្រ្តៃម្នាក់បានរងរបួសយ៉ាងដំណំ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដាច់ក្រឡេ បានរអិលថយក្រោយបណ្ដាលឲ្យកិនពីលើគោយន្តធ្លាក់ចូលទឹកស្រែ ។

ហេតុការណ៍ខាងលើបានកើតឡើងពីរសៀលថ្ងៃចន្ទ ៥រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦២.១៦៣ ស្ថិតក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរឃើញថា មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក គា ចង្កូតឆ្វេង ពណ៏ខៀវ ពាក់ស្លាកលេខ កណ្ដាល 2A 5336 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែដាច់ក្រឡេ ក៍រេទៅប៉ះគោយន្តកន្រ្តៃដែលកំពុងធ្វើដំបញ្រ្ចាស់ទិសគ្នា(លិច,កើត) បណ្ដាលឲ្យធ្លាក់ចូលទឹកស្រែរងរបួសភាគ្គីគោយន្តយ៉ាងធ្ងន់ធ្ងរ ។

ក្នុងរបាយការណ៍ដដែលបន្តទៀតថា ភ្លាមៗនោះជនរងរបួសបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួន ដោយឡែក៖ វត្ថុតាងរថយន្តបង្ក និងគោយន្តកន្រ្តៃ បានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕ ប៉ឹម ពិន


ចែករំលែក៖