ព័ត៌មានទាន់ហេតុការណ៍៖

អាយុ១៥ឆ្នាំ ចងកសម្លាប់ខ្លួនស្លាប់ចោលប្តីនិងក្រុមគ្រួសារ

ចែករំលែក៖

ខេត្តសៀមរាប ៖ នារីវ័យក្មេងអាយុ១៥ឆ្នាំម្នាក់បានដាច់ចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅបន្ទប់ជួលស្លាប់ចោលប្តីនិងក្រុមគ្រួសារ ដោយមិនដឹងមូលហេតុបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច មូលដ្ឋានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ភ្លាមៗ ។

ហេតុការណ៍ធ្វើអត្តឃាតនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបន្ទប់ជួលលេខ២ ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចនគរបាល ក្រុងសៀមរាបបានឲ្យដឹងថា ស្រ្តីធ្វើអត្តឃាតមានឈ្មោះ ជិត ម៉ាឡា អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបមាន ប្តីឈ្មោះ សុខ ណាង អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្តដឹកដី ។

បើតាមការរៀបរាប់ពីប្តីរបស់សពនារីរងគ្រោះបាននិយាយប្រាប់សមត្ថកិចថា នៅមុនពេលកើតហេតុរូបខ្លួន(ប្តី) មិនមានការឈ្លោះប្រកែកឬមានបញ្ហាអ្វីជាមួយប្រពន្ធនោះទេ គឺធម្មតាៗ ហើយដល់ម៉ោងទៅធ្វើការរូបខ្លួនក៏ចេញទៅធ្វើការដូចសព្វមួយដង។ លុះដល់ពេលចប់ពីការងារក៏ត្រឡប់មកពីធ្វើការវិញ ស្រាប់តែឃើញប្រពន្ធរបស់ខ្លួនបានចងកសម្លាប់ខ្លួនបាត់ទៅហើយ ដោយមិនដឹងមូលហេតុអ្វីបណ្តាលឱ្យរូបនាងដាច់ចិត្តសម្លាប់ខ្លួនចោលគាត់បែបនេះឡើយ ។ឯអ្នកភូមិវិញបាននាំគ្នាលានមាត់ថា អាយុទើបតែ១៥ឆ្នាំសោះ ប្រញាប់យក ប្តី ហើយដោយសារតែនាងវ័យនៅក្មេងខ្ចីពេកមិនបានគិតវែងឆ្ងាយធ្វើឲ្យចិត្តខ្លាំងខឹងអីបន្តិច បន្តួច អាងសម្លាប់ខ្លួន ទើបគ្រោះថ្នាក់ដល់ជីវិតបែបនេះ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុរួចធ្វើកោសល្យវិច័យលើសពឃើញជនរងគ្រោះយកក្រមារចងកនឹងចម្រឹងបង្អួចហើយសន្និដ្ឋានថាជនរងគ្រោះពិតចងកសម្លាប់ខ្លួនពិតប្រាកដមែន ពុំពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ។បន្ទាប់មកសមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕ សហការី


ចែករំលែក៖